(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សហរដ្ឋអាមេរិក និងចិននាថ្ងៃចន្ទនេះបានបន្តដំឡើងអត្រាពន្ធលើទំនិញនាំចូលទៅវិញទៅមក ខណៈមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ មិនបានបង្ហាញសញ្ញាថា នឹងចុះញ៉មដាក់គ្នាអ្វីបន្តិចឡើយ នៅក្នុងសង្រ្គាមពាណិជ្ជកម្មដ៏តានតឹង ដែលបាននិងកំពុងធ្វើឲ្យទីផ្សារហិរញ្ញវត្ថុរង្គោះរង្គើជាខ្លាំងនេះ៕
២៖ បន្ទាប់ពីទទួលរងការវាយប្រហារយ៉ាងដំណំ ពីសំណាក់ក្រុមភេរវករទៅលើក្បួនព្យុហយាត្រាយោធាមួយ នៃភាគខាងលិចប្រទេសនោះ កងកម្លាំងពិសេសអ៊ីរ៉ង់បានធ្វើការស៊ើបអង្កេត និងចាប់បានជនសង្ស័យជាក្រុមភេរវករពាក់ព័ន្ធមួយចំនួនទៀត បន្ទាប់ពីការចាប់បានជនសង្ស័យពីរនាក់ភ្លាមៗក្រោយពេលហេតុការណ៍ដ៏រន្ធត់នោះផ្ទុះឡើង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕
៣៖ មន្ត្រីឥណ្ឌាម្នាក់នៅថ្ងៃចន្ទនេះបាននិយាយថា យោធាឥណ្ឌាបានធ្វើតេស្ដបាញ់សាកល្បងដោយជោគជ័យនូវប្រព័ន្ធស្ទាក់ចាប់ មីស៊ីលនៅឯតំបន់ឆ្នេរនៃរដ្ឋ អូឌីសា (Odisha) ភាគខាងកើតប្រទេស៕
៤៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរអិលបាក់ដី នៅឯទីក្រុងដ៏សំខាន់ៗចំនួនពីររបស់ហ្វីលីពីន កាលពីសប្ដាហ៍មុនបានកើនដល់ ៩៥នាក់ហើយ ខណៈ៥៩នាក់នៅបន្តបាត់ខ្លួននៅឡើយកាលពីសប្តាហ៍មុននោះឡើយ៕
៥៖ យានតូចចំនួនពីរគ្រឿងរបស់ទីភ្នាក់ងារអវកាសជប៉ុន បានធ្វើការចុះចតដោយជោគជ័យ នៅលើអាចម៍ផ្កាយ រីយូគុ (Ryugu) ហើយពួកវាក៏បានផ្ញើរូបភាពអស្ចារ្យៗមួយចំនួនមកវិញផងដែរ៕
៦៖ លីបង់នឹងមិនទទួលបានលុយជំនួយនិងកញ្ចីសរុបប្រមាណ១១ពាន់លានដុល្លារ ដូចដែលបារាំងបានសន្យានៅឯសន្និសីទ CEDRE ឡើយ ប្រសិនបើបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលឲ្យបាន នៅមុនដំណាច់ឆ្នាំនេះ៕