ប៉ូលិសតួកគីបន្តចាប់ឃុំខ្លួនជនសង្ស័យបន្ថែមទៀត ពាក់ព័ន្ធរដ្ឋប្រហារមិនបានសម្រេចកាលពីឆ្នាំ២០១៦!
24-09-2018 15:55
(អ៊ីស្ដង់ប៊ូល)៖ ប៉ូលិសតួកគីនៅថ្ងៃចន្ទនេះ បានឃុំខ្លួនជនសង្ស័យយ៉ាងហោចណាស់ ២១នាក់ ពីបទមានជាប់ពាក់ព័ន្ធនឹងបណ្ដាញ រៀបចំការធ្វើរដ្ឋប្រហារមិនបានសម្រេច នៅក្នុងប្រទេសតួកគីកាលពីខែកក្កដា ឆ្នាំ២០១៦។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានតួកគី ហឺរីយ៉េត (Hurriyet daily) ជនសង្ស័យទាំង ២១នាក់ ខាងលើត្រូវបានចាប់ខ្លួន អំឡុងពេលដែលប៉ូលិសតួកគី ធ្វើប្រតិបត្តិការវាយឆ្មក់នៅតាមទីតាំង ៥៤កន្លែង នៅទូទាំងទីក្រុងអ៊ីស្ដង់ប៊ូល។ បន្ថែមពីលើនេះ Hurriyet ក៏បានបញ្ជាក់ដែរថា ក្នុងចំណោមជនសង្ស័យទាំងនេះ ភាគច្រើនគឺជាអតីតគ្រូបង្រៀន។
គួររំលឹកថា ទីក្រុងអង់ការ៉ាបានចោទប្រកាន់បុព្វជិតតួកគីម្នាក់ ដែលកំពុងរស់នៅសហរដ្ឋអាមេរិកថា អ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារ មិនបានកាលពីឆ្នាំ២០១៦ ដែលផ្ដាច់យកជីវិតមនុស្ស ២៥០នាក់