(មេនឆេស្ទើ)៖ កីឡាករខ្សែប្រយុទ្ធជើងចាស់ Sergio Aguero បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល ៣ឆ្នាំទៀត ជាមួយ Manchester City ដែលនឹងផុតសុពលភាពរហូតដល់ឆ្នាំ២០២១ បន្ថែមលើកិច្ចសន្យាចាស់របស់គេ ដែលនឹងផុតកំណត់នៅចុងឆ្នាំនេះ។

កីឡាករក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន Aguero បានមកចូលរួមលេងជាមួយ Man City ចាប់តាំងពីបានចាកចេញពីក្លឹប​អេស្ប៉ាញ Atletico Madrid ក្នុងឆ្នាំ២០១១ ដោយបានជួយក្លឹបនៅទីក្រុង Manchester នៃប្រទេសអង់គ្លេស ឈ្នះពាន Premier League បាន៣ដង និងពាន League Cup ៣ដងដូចគ្នា។

Aguero គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ City ដែលមាន ២០៤គ្រាប់ ក្នុងនោះរួមទាំងអ្នកឈ្នះការប្រកួតចុងក្រោយជាមួយ Queen's Park Rangers ក្នុងឆ្នាំ២០១២ ដែលជួយពួកគេឈ្នះជើងឯកអង់គ្លេសលើកដំបូងក្នុងរយៈពេល៤៤ឆ្នាំ។

Aguero បានចូលរួមជាមួយ Kevin De Bruyne, Fernandinho, David Silva, Nicolas Otamendi និង Ederson ដែលបាន​ចុះហត្ថលេខា​លើកិច្ចសន្យារយៈពេលវែងកាលថ្មីៗនេះ៕