(ភ្នំពេញ)៖  អ្នកនាង ពេជ្រ សោភា ដែលប្រិយមិត្តទស្សនិកជន ជាច្រើនបានស្គាល់ ក៏ដូចជាតែងតែគាំទ្រជានិច្ច នូវរាល់បទចម្រៀងរបស់នាង។  អ្នកនាង ពេជ្រ សោភាតែងតែ មាននូវបទចម្រៀងថ្មីៗ ពីរោះៗ សម្រាប់ចែកជូនដល់ទស្សនិកជន កាលពីថ្មីៗនេះ នាងបានបញ្ចេញជា Full MV នៃបទចម្រៀង មួយបទទៀតហើយ ដែលមានចំណងជើងថា «មនុស្សក្រោយខ្នង» ពិតជាកំសត់ ព្រមទាំងមានអត្ថន័យចាក់ដោតចំបេះដូង អ្នកដែលបែកបាក់ស្នេហា ហើយអាចហូរទឹកភ្នែកទាំងមិនដឹងខ្លួន ពេលបានស្ដាប់បទនេះ។

ជាការពិតណាស់ បទចម្រៀងដែលពោរពេញ ទៅដោយការឈឺចាប់របស់ ពេជ្រ សោភា ដែលមានចំណងជើងថា «មនុស្សក្រោយខ្នង» មួយបទនេះពិតជាមានអត្ថន័យចាក់ដោតខ្លាំង ចំពោះអ្នកដែលបាត់បង់ស្នេហា អាចក្ដុកក្ដួលអារម្មណ៍ និងអាចស្រក់ទឹកភ្នែកជាមិនខាន ជាពិសេសនោះចំពោះសាច់រឿងនៃបទចម្រៀងនេះផ្ទាល់ ពិតជាកំសត់ បង្កប់ទៅដោយការឈឺចាប់តែម្ដង។ បទចម្រៀងមួយបទនេះ ត្រូវបានគេសម្គាល់ឃើញ ទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ខណៈដែលបទនេះទើបតែចេញជា Full MV បាន១ថ្ងៃតែប៉ុណ្ណោះ ក៏មាន​អ្នកចូលទស្សនាយ៉ាងច្រើន រួមទាំងមានការចែកចាយបន្តបន្ទាប់ យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

ខាងក្រោមនេះជា Full MV នៃបទ «មនុស្សក្រោយខ្នង» ៖