(ហ្សាកាតា)៖ កីឡាករជើងខ្លាំងជប៉ុន Yoshitaka Naito ដែលជាម្ចាស់ខ្សែក្រវាត់ត្រូវឡើងប្រកួតការពារខ្សែក្រាវាត់លើកទី២ ប៉ះកីឡាករហ្វីលីពីន Joshua Pacio គ្រាកីឡាករទាំងពីរធ្លាប់ជួបគ្នាម្តងរួចមកហើយ តែកីឡាករទាំងពីរត្រូវជួបគ្នាម្តងទៀត ក្នុងព្រឹត្តិការណ៍ប្រដាល់ One Championship ជាការប្រកួតដណ្តើមខ្សែក្រវាត់កម្រិត Straw Weight World Championship ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងទីក្រុមហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាសង្វៀន Jakarta Convention Center។

កីឡាករជប៉ុន Yoshitaka Naito ធ្លាប់ប្រកួតបាន ១៤ដង ឈ្នះ១៣ដង ចាញ់ ១ដង មិនដែលស្មើ ខណៈគូប្រជែងហ្វីលីពីន Joshua Pacio ធ្លាប់ប្រកួតបាន ១៤ដង ឈ្នះ ១២ដង ចាញ់ ២ដង មិនដែលស្មើដូចគ្នា។

គួរបញ្ជាក់ផងដែរថា ការប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់ One Championship ដែលរៀបចំឡើងក្នុងទឹកដីប្រទេសឥណ្ឌូនេស៊ី ដោយមានកីឡាករមកពី ៩ប្រទេសចូលរួម ប្រកួតក្នុងកម្រិតផ្សេងគ្នាអមជាមួយការប្រកួតគូដណ្តើមខ្សែក្រវាត់ផងដែរ៕