(ភ្នំពេញ)៖ អតីតតារាសម្ដែងសិចស៊ីកំពុងតែឡើងកូដខ្លាំង ជាមួយការផ្ទុះកក្រើកសំឡេងរិះគន់ ទៅលើការបញ្ចេញភាពសិចស៊ីយ៉ាងចាស់ដៃ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ស្រីម៉ុច នៅតែបន្តបញ្ចេញរាងកាយ ដ៏ស្រឡូនរបស់ខ្លួនជាហូរហែ និងមិនខ្វល់ពីភ្នែកញាតិ ឬក៏ប្រុសៗមើលមករូបនាងឡើយ។ មិនត្រឹមតែបញ្ចេញភាពសិចស៊ី ខ្លួនឯងប៉ុណ្ណោះទេ ស្រីម៉ុច កាលពីពេលថ្មីៗនេះ ថែមទាំងបានដឹកដៃកូនស្រីសំណព្វចិត្តរបស់ខ្លួន ព្រលែងភាពសិចស៊ីម៉ាឈ្នះដៃ នៅលើឆ្នេរខ្សាច់ ដើម្បីអបអរក្នុងថ្ងៃខួបកំណើតកូនស្រី ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន។
ជាការពិត ទោះជាមានការរិះគន់ ពីបណ្តាអ្នកគាំទ្រជាច្រើន យ៉ាងណាក្តី ក៏អតីតតារាសម្តែងស្រីអ្នកនាង សុខ ស្រីម៉ុច ហៅ ជីដូន កាកី ហាក់ដូចជាមិនខ្វល់ខ្វាយ ពីរឿងទាំងអស់នោះ ព្រោះថា នេះជាចំណង់ចំណូលចិត្ត របស់នាងដែលនាងពេញចិត្ត នឹងធ្វើវាឡើង។ ជាក់ស្តែង ថ្មីៗនេះ ជាថ្ងៃពិសេសថ្ងៃកំណើតរបស់កូនស្រីសំណព្វ នាងក៏បានធ្វើការជូនពរ ទៅកាន់កូនស្រី ជាមួយនឹងពាក្យពេចន៍ ដ៏មានអត្ថន័យជាច្រើន មិនត្រឹមតែប៉ុណ្ណោះនាងក៏បានដឹកដៃកូនទៅដើរលេងនៅឆ្នេសមុទ្រ យ៉ាងសប្បាយរីករាយទៀតផង។
លើសពីនេះ ស្រីម៉ុច ក៏មិនបានហាមឃាត់ និងមិនពេញចិត្តឲ្យកូនស្រីស្លៀកស៊ិចស៊ីនោះទេ ហើយថែមទាំងបញ្ចេញសារមួយថា «កូនអាចក្លាយទៅជាអ្វីគ្រប់យ៉ាងក៏បាន ឲ្យតែជួយដល់សង្គម តែសុំដាច់ខាតមិនមែនជាដង្កូវសម្រាប់ប្រទេសជាតិ ហើយក៏នឹងក្លាយទៅជាស្រី ដែលស៊ិចស៊ីជាងម្ដាយ សម្រាប់ស្នងតំណែងពីម្ដាយណា (តែបើចង់សិចស៊ីអ៊ីចឹង ទាល់តែកូនឯងឈប់បាយពីរចានម្នាក់ឯង)»។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ស្រីម៉ុច បានដឹកដៃកូនស្រីលេងខ្លួន នៅក្នុងឈុតប៊ីគីនី ដើរលំហែកាយ បញ្ចេញសាច់យ៉ាងមួយអស់ដៃ ខណៈដែលមហាជនជាច្រើន នៅតែមិនពេញចិត្តជាមួយនឹងការស្លៀកពាក់ របស់នាង។
សូមបញ្ជាក់ថា ស្រីម៉ុចមិនបានបញ្ជាក់ថាកូនស្រីមានអាយុបុន្មាននោះទេ៕