(អាមេរិក)៖ តារាទូរទស្សន៍អាមេរិកដ៏ល្បី Kim Kardashian កំពុងត្រូវបានស្វាមីជម្រុញឲ្យនាងឲ្យឈរឈ្មោះ ក្នុងតំណែង​ប្រធានាធិបតីនៅឆ្នាំ២០២០ ខណៈដែលលោកសម្លឹងឃើញថា នាងបានជម្រុញឲ្យមានកំណែទម្រង់ពន្ធនាគារនាពេលកន្លង មក។ តារាស្រីវ័យ ៣៧ឆ្នាំរូបនេះ បានក្លាយទៅជាជំនួយការសេតវិមាន ដោយសារតែការខំប្រឹងប្រែងរបស់នាង ដើម្បីធ្វើឲ្យមានកំណែទម្រង់ពន្ធនាគារ។

Kim Kardashian បានបញ្ចុះបញ្ចូលលោកប្រធានាធិបតី Donald Trump ឲ្យកំណត់ទោសជាប់ពន្ធនាគារអស់មួយជីវិត ចំពោះជនល្មើសគ្រឿងញៀនលើកដំបូង ដែលមានអាយុ៦៣ឆ្នាំ Alice Johnson កាលពីខែឧសភា។ តារាស្រីរូបនេះ​បានបំពេញទស្សនកិច្ចកាលពីថ្ងៃទី៥ ខែកញ្ញា ដើម្បីជួបជាមួយលោកស្រី Jared Kushner, Ivanka Trump និងបុគ្គល​ជាន់ខ្ពស់ជាច្រើនទៀត ដើម្បីពិភាក្សាអំពីវិធីកែទម្រង់ភាពអយុត្តិធម៌នៃប្រព័ន្ធពន្ធនាគារ និងការកាត់ក្តីមិនយុត្តិធម៌។

នេះហើយដែលបង្ហាញថា Kim Kardashian គួរតែដាក់បេក្ខភាពប្រកួតក្នុងតំណែងជាប្រធានាធិបតីនៅអាណត្តិក្រោយ ផ្អែកលើភាពជាអ្នកដឹកនាំរបស់នាងលើបញ្ហានេះ។ ទោះជាមានការលើកឡើងរបស់ Kanye បែបនេះ ប៉ុន្តែអ្នកគាំទ្រខ្លះទំនងជាសើចចំអកនៅពេលដែលឮថា ស្វាមីរបស់ Kim ចង់ឲ្យនាងឈរឈ្មោះជាបេក្ខ ភាពប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ ខណៈដែលតារាស្រីរូបនេះពុំមានបទពិសោធន៍ខាងនយោបាយឡើយ៕