(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាចម្រៀងមួយរូប លោក យ៉ែម សំអូន ត្រូវបានគេសង្កេតឃើញថា លោកទទួលបានការគាំទ្រខ្លាំង និងកំពុងមានរាសីឡើងស្រឺតៗក្នុងជួរសិល្បៈ ជាពិសេសគឺការទទួលរៀបចំចម្រៀង និងបង្ហាញម៉ូដក្នុងមង្គលការ។ យ៉ាងណាមិញ ក្រោយពីបានទទួលដំណឹងថា កូនស្រីរបស់ខ្លួនដែលមានឈ្មោះថា Veronica កំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ ពោលគឺកើតជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ស្រាប់តែ លោក យ៉ែម សំអូន បានប្រកាសចេញបទចម្រៀង Original និពន្ធ និងបកស្រាយដោយលោកផ្ទាល់ថែមទៀតផង ដើម្បីផ្ញើជូនកូនស្រី ដែលកំពុងតែឈឺធ្ងន់នៅអូស្រ្តាលី។
បទចម្រៀងមួយបទមានចំណងជើងថា «ទឹកភ្នែកសម្ងាត់ឪពុកខ្ញុំ» ច្រៀងរៀបរាប់អត្ថន័យពីរោះ និងសាច់ភ្លេងដ៏សែនកម្សត់ ធ្វើឲ្យអ្នកដែលបានស្តាប់ហើយមានចិត្តក្ដុកក្ដួលខ្លាំង។ យ៉ាងណាមិញ បទមួយនេះមិនទាន់ចេញជាផ្លូវការឡើយ ដោយគ្រាន់តែច្រៀងសម ក្នុងស្ទូឌីយោតែប៉ុណ្ណោះ។
ដើម្បីឱ្យជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនិកជន ចូលរួមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖