Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Jorginho ចូលរួមជាមួយក្លិបប្រេស៊ីល Flamengo ក្រោយចាកចេញពីកាំភ្លើងធំ Arsenal

07-06-2025 10:09

(ឡុងដ៍)៖ ខ្សែបម្រើអន្តរជាតិអ៉ីតាលី Jorginho បានផ្លាស់ចេញពីទឹកដីអង់គ្លេសពីក្លិប Arsenal ដើម្បីបានទៅចូលរួមជាមួយ Flamengo នៅតំបន់អាមេរិកឡាទីនវិញម្តង។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការចាកចេញរបស់កីឡាករវ័យ ៣៣ឆ្នាំនេះដែរ បន្ទាប់ពីមានការព្រមព្រៀងគ្នាទៅវិញទៅមក ក្នុងការចែកផ្លូវគ្នាត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

នៅចាំបានថា Jorginho បានផ្ទេរពីក្លិប Napoli ទៅលេងនៅក្របខណ្ឌ Premier League គឺតោខៀវ Chelsea កាលឆ្នាំ២០១៨ ជាទីដែលរូបលោកបានឈ្នះពាន UEFA Champions League, UEFA Super Cup, UEFA Europa League និងពាន FIFA Club World Cup នៅកីឡដ្ឋាន Stamford Bridge។

Jorginho បានផ្លាស់ចេញពីតោខៀវ ទៅចូលរួមជាមួយ Arsenal នាអំឡុងខែមករា ឆ្នាំ២០២៣ ជាទីកន្លែងដែលលោកបានចូលលេងចំនួន ៧៨ប្រកួតមុនពេលចាកចេញ។

Flamengo ដែលមានកៅអីលេងពាន Club World Cup 2025 នាពាក់កណ្តាលខែនេះ នៅសហរដ្ឋអាមេរិក គឺជាក្លិបទី៥ សម្រាប់គេ ក្រោយធ្លាប់លេងឱ្យក្លិប Hellas Verona, Napoli, Chelsea និង Arsenal៕