Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ISI ចាប់ផ្តើមការសាងសង់ទីលានហ្វឹកហាត់ថ្មី ដើម្បីក្លាយជាក្លិបលីគកម្ពុជា ស្របទៅតាមស្តង់ដារអន្តរជាតិ

06-06-2025 15:16

(ភ្នំពេញ)៖ លោក កាំង សេន ប្រធានក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ដឹកនាំក្រុមការងារក្លិប និងកីឡាករ អញ្ជើញចូលរួម កម្មវីធីសែនបើកការដ្ឋានសាងសង់ទីលានហ្វឹកហាត់ របស់ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ។ នាថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ។

ការប្រកាសពីការចាប់ផ្តើមសាងសង់លើទីលានហ្វឹកហាត់ថ្មីដំបូងនេះ ដោយមានការសាងសងទីលានហ្វឹកហាត់ស្មៅធម្មជាតិស្ដង់ដា(៦៨ម x១០៥ម) ចំនូន ០៣ទីលាន, មជ្ឃមណ្ធលហ្វឹកហាត់កម្លាំង និងកាយសម្បទាចំនួន ០១ និងអគារស្នាក់នៅសម្រាប់យុវជន ចំនួន ០១អគារ។

សម្រាប់ការសាងសង់ដំណាក់កាលទី១ មានទីលានហ្វឹកហាត់ស្មៅធម្មជាតិស្ដង់ដា(៦៨ម x១០៥ម) ចំនូន ០២ ទីលាន មជ្ឃមណ្ឌលហ្វឹកហាត់ កម្លាំងនិងកាយសម្បទាចំនួន ០១។ ទីលានហ្វឹកហាត់ថ្មី នឹងបម្រើជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ទាំងឈុតធំ និងឈុតយុវជន ត្រូវបានរៀបចំឡើងដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ មានទីលានដែលមានទំហំធំទូលាយ កន្លែងហាត់កាយសម្បទា និងកន្លែងអប់រំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍កីឡាករទាំងមូល។

លោក កាំង សេន ប្រធានក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ មានប្រសាសន៍ថា៖ «នេះលើសពីគម្រោងសាងសង់ វាជាការប្តេជ្ញាចិត្តចំពោះអនាគតនៃក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ទីលានហ្វឹកហាត់ថ្មីរបស់យើងនឹងផ្តល់ភាពងាយស្រួលដល់កីឡាករ គ្រូបង្វឹក និងបុគ្គលិករបស់យើងឱ្យឈានដល់កម្រិតខ្ពស់ និងផ្តល់នូវបរិយាកាសវិជ្ជាជីវៈដែលបំផុសគំនិតមនុស្សជំនាន់ក្រោយ»

ការវិនិយោគនេះឆ្លុះបញ្ចាំងពីបេសកកម្មរបស់ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ក្នុងការរីកលូតលាស់ទាំងការប្រកួតប្រជែង និងប្រកបដោយនិរន្តរភាព ដោយពង្រឹងតួនាទីរបស់ខ្លួនជាក្លិបបាល់ទាត់ដែលមានការគិតឆ្ពោះទៅមុខបំផុតនៅក្នុងតំបន់។

ទីលានហ្វឹកហាត់នេះដែរមានមូលដ្ឋាននៅ តំបន់អភិវឌ្ឍន៍ ISI PARK II ផ្លូវជាតិលេខ២ ភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ៕