(ភ្នំពេញ)៖ ក្រុមហ៊ុនហ្វត និងអ័រគីដេ ឌីវែឡុបម៉ិន បានរួមគ្នារៀបចំបើកកម្មវិធីធំប្រចាំឆ្នាំ គឺព្រឹត្តិការណ៍បើកសាកល្បងរថយន្តហ្វត២០២៥ «Beyond The Road 2025 Test Drive Festival 2025» ដែលប្រព្រឹត្តិនៅបុរី Orkide The Botanic City ស្ថិតនៅផ្លូវជាតិលេខ៦ កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ។
ថ្លែងក្នុងពិធីបើកជាផ្លូវការលោក គ្រួច សុភត្ត្រា នាយកចាត់ការទូទៅនៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានលើកឡើងថា «ការសហការនេះបង្ហាញពីគោលបំណងរបស់យើង ក្នុងការបង្កើតឲ្យមានបទពិសោធន៍ថ្មីមួយ សម្រាប់បងប្អូនដែលមានបំណងចងសាកល្បងបើករថយន្ដ Ford ហើយក៏ងាយស្រួលសម្រាប់បងប្អូន ដែលរស់នៅក្នុងបុរីផ្ទាល់ មិនបាច់ទៅណាឆ្ងាយ គឺអាចអញ្ជើញចូលរួមលេងកម្សាន្តទាំងអស់ នាចុងសប្តាហ៍នេះផ្ទាល់តែម្តង»។
លោកបានបន្តទៀតថា «ក្នុងការរៀបចំកម្មវិធីនេះឡើង យើងធ្វើការបង្ហាញនូវបរិយាកាស នៃការរស់នៅដ៏សុខដុមដែលមាននៅក្នុងបុរី អ័រគីដេ ជាមួយទីធ្លាដ៏ធំ បរិយាកាសល្អ មានបឹងសិប្បនិមិត្ត សួនបៃតង។ នៅទីនេះយើងមិនត្រឹមតែសាងសង់បុរី សម្រាប់ការរស់នៅតែមួយមុខនោះទេ ប៉ុន្តែជាទីកន្លែងដែលពោរពេញទៅដោយធម្មជាតិ ផាសុកភាព និងសុវត្ថិភាពខ្ពស់»។
គួរបញ្ជាក់ថា កម្មវិធីនេះនឹងប្រព្រឹត្តិឡើងរយៈពេល៣ថ្ងៃពេញ គឺចាប់ពីថ្ងៃទី៦-៨ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ១០យប់។ ជាឱកាសពិសេសសម្រាប់អ្នកដែលចង់ដឹង អំពីសមត្ថភាពពិតប្រាកដ នៃរថយន្តដែលអ្នកកំពុងមាន ឬសម្រាប់អ្នកដែលមានបំណងចង់ទិញ ធ្វើការសាកល្បងផ្ទាល់ជាមួយនឹងផ្លូវសម្រាប់បើកល្បឿនយឺត ខ្សាច់ ទឹក ភក់ និងថ្ម ហើយក៏មានផ្លូវល្បឿនលឿន បើកលក្ខណៈ off-road ជាមួយនឹងអ្នកជំនាញ។
រួមទាំងការដាក់តាំងបង្ហាញនូវម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ ដែលជាសិប្បកម្មខ្មែរដោយសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ជាការលើកស្ទួយសិប្បករក្នុងស្រុក និងការគាំទ្រផលិតផលខ្មែរ ហើយក៏មាននូវការប្រគំតន្ត្រី ដែលចូលរួមពីតារាល្បីៗផងដែរ។ ក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុន អ័រគីដេ ក៏មានការផ្ដល់ជូនយ៉ាងអស្ចារ្យនាពាក់កណ្តាលឆ្នាំ Mid Year Special Deals បង់អត់ការប្រាក់រហូតដល់ ៣៦ខែ ត្រឹម ៨៨៨ដុល្លារក្នុងមួយខែ។ បង់តិចជាងមុន ចំណេញច្រើនជាងមុន!។
សម្រាប់ព័ត៌មានលំអិត៖ +៨៥៥ ៩៨ ៧៣៣៣ ៣៣៣។
តេលេក្រាម ៖ t.me/OrkideDevelopment_Telegram។
ហ្វេសប៊ុក ៖ m.me/orkidedevelopment៕