(ភ្នំពេញ)៖ មិនមែនត្រឹមតែជាផលិតផលស៊ីម៉ងត៍ផលិតតាមបច្ចេកវិទ្យាស្តង់ដារលំដាប់ពិភពលោក ដែលវិនិយោគដោយសហគ្រិនកូនខ្មែរ ១០០% ប៉ុណ្ណោះទេ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី របស់ក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី ពិតជាកំពុងកសាងទំនុកចិត្តខ្ពស់បំផុតជូនអតិថិជន និងអ្នកប្រើប្រាស់ ជាពិសេសម្ចាស់ដៃគូអាជីវកម្មពីមួយថ្ងៃទៅមួយថ្ងៃ ឥតឈប់ឈរ។

ជាក់ស្ដែង នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី និងជាអគ្គនាយកពហុពាណិជ្ជកម្មក្រុមហ៊ុនយក្ស ជីប ម៉ុង បានផ្ដល់កិត្តិយសដោយផ្ទាល់ ប្រគល់រង្វាន់ម៉ូតូដ៏ថ្មីសន្លាងចំនួន ១០គ្រឿង បន្ថែមទៀត ជូនម្ចាស់គូអាជីវកម្មតាមបណ្ដាខេត្តក្រុង សរុបចំនួន ១០រូប ដែលមានសំណាងត្រូវរង្វាន់ ក្នុងកម្មវិធីជប់លៀងធំជូនដៃគូអាជីវកម្ម អមជាមួយដំណើរកំសាន្តមកកាន់រោងចក្រស៊ីម៉ងត៍អូដ្ឋ កាលពីថ្ងៃទី១១ និងទី១២ ខែឧសភា កន្លងទៅ ថ្មីៗនេះ។

ក្រុមហ៊ុន ជីប ម៉ុង អ៉ីនស៊ី និងថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ពិតជាគិតគូវែងឆ្ងាយ និងផ្ដល់តម្លៃខ្ពស់ ជាមួយដៃគូអាជីវកម្ម ម្ចាស់ដេប៉ូតំណាងចែកចាយ និងសូម្បីតែបងប្អូនមេជាងសំណង់ ដែលជាដៃគូទូទាំងប្រទេស ក៏សុទ្ធតែត្រូវបានអញ្ជើញឱ្យទស្សនៈកិច្ចផ្ទាល់ដល់រោងចក្រផលិតស៊ីម៉ងត៍, រៀបចំកម្មវិធីជួបជប់លៀងដ៏អធឹកអធ័មដល់រោងចក្រ, ទទួលបដិសណ្ឋារកិច្ចការស្នាក់នៅសណ្ឋារគារ Fairfield by Marriott Phnom Penh, រៀបចំកញ្ចប់នៃការធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាននៅខេត្តកំពត ដើម្បីបង្កើនភាពស្និតស្នាល និងបរិយាកាសរីករាយ ជាពិសេសឥឡូវនេះ សូម្បីតែកូនជាងសំណង់ ឬមេជាងសំណង់ អ្នកម៉ៅការសំណង់ ដែលជ្រើសរើសស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី យកទៅប្រើប្រាស់ ក៏មានសំណាង ឈ្នះរង្វាន់លុយសុទ្ធស្ដែងៗ នៅក្នុងបាវស៊ីម៉ងត៍ផ្ទាល់តែម្ដង។

អ្នកឧកញ៉ា លាង ពៅ (ភីធើរ) បានសង្កត់ធ្ងន់ថា ស៊ីម៉ងត៍ ដែលផលិតដោយរោងចក្រកូនខ្មែរមួយនេះ គឺជាស៊ីម៉ងត៍ដែលមានគុណភាពខ្ពស់ និងធានាបានគុណភាពល្អដាច់គេ!

សូមបងប្អូនអតិថិជនក៏ដូចជាដៃគូអាជីវកម្មទូទាំង ២៥រាជធានី ខេត្តក្រុង ក្នុងប្រទេសកម្ពុជាជឿជាក់លើគុណភាពស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ចុះពិតជាមិនខកបំណងឡើយ ព្រោះ ក្នុងនាម អ្នកឧកញ៉ា ជាសហគ្រិនខ្មែរ ក៏ដូចជាថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី ដែលមានក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេ ពិតជាបានគិតគូជាប់ជានិច្ច លើការរួមចំណែកជួយត្រលប់ទៅសង្គម និងបណ្ដុះវប្បធម៌ចែករំលែក ជាពិសេសដឹងគុណដល់អតិថិជន ដែលតែងតែគាំទ្រ និងជឿជាក់មកលើស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី៕