(រីយ៉ាដ)៖ ប្រធានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក Gianni Infantino បាននិយាយកាលពីថ្ងៃអង្គារ នៅឯវេទិកាវិនិយោគឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ រវាងអារ៉ាប៊ីសាអូឌីត-សហរដ្ឋអាមេរិក បានឱ្យដដឹងថា FIFA បានកំពុងកំណត់គោលដៅប្រាក់ចំណូលកើនដល់ ១ពាន់លានដុល្លារ ពីការប្រកួតបាល់ទាត់ពិភពលោកផ្នែកស្ត្រី Women’s World Cup ។

សម្រាប់ការរៀបចំនឹងកំណត់គោលដៅលើប្រាក់ចំណូលនេះ គឺបន្ទាប់ពីព្រឹត្តិការណ៍ Women’s World Cup 2023 ដែលមានការធ្វើជាសហម្ចាស់ផ្ទះរវាងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ មានការស្ទុះឡើងនៅប្រាក់ចំណូលអាចរកបានជាង ៥៧០លានដុល្លារ ។

លោក Infantino បាននិយាយថា «កីឡាការិនី និងស្ត្រីក្នុងវិស័យកីឡាបាល់ទាត់ គឺមានសារៈសំខាន់ខ្លាំងណាស់ ហើយវាកំពុងរីកចម្រើន យើងកំពុងកំណត់គោលដៅនោះ ដើម្បីឱ្យមានប្រាក់ចំណូល ១ពាន់លានដុល្លារ ជាមួយនឹងការប្រកួតបាល់ទាត់ពិភពលោកផ្នែកស្ត្រី ដើម្បីបង្កើនការវិនិយោគឡើងវិញនៅក្នុងវិស័យកីឡាផ្នែកស្រ្តី

សូមជម្រាបផងថា ការប្រកួត Women’s World Cup 2027 ប្រេស៊ីល នឹងធ្វើជាម្ចាស់ផ្ទះនោះ បានធ្វើឱ្យវានឹងក្លាយជាការប្រកួតលើកដំបូងដែលធ្វើឡើងនៅតំបន់អាមេរិកខាងត្បូង ក្នុងទម្រង់លេង ៣២ក្រុម ខណៈនៅឆ្នាំ២០៣១ ដែលសហរដ្ឋអាមេរិក ត្រៀមធ្វើម្ចាស់ផ្ទះនោះនឹងលេងក្នុងទម្រង់ថ្មី ៤៨ក្រុម ។

ចំណុចមួយប្រធាន FIFA លោក Infantino យល់ថាមានសក្តានុពលដ៏ធំសម្រាប់បាល់ទាត់ក្នុងការរកប្រាក់ចំណូលបន្ថែមនៅខាងក្រៅទ្វីបអឺរ៉ុបនោះ គឺប្រសិនបើប្រទេសដទៃទៀតក្នុងពិភពលោក ជាពិសេសអារ៉ាប៊ីសាអូឌីត ឬសហរដ្ឋអាមេរិក នឹងធ្វើវាត្រឹមតែ ២០ភាគរយ នៃអ្វីដែលតំបន់អឺរ៉ុបបានធ្វើនៅក្នុងកីឡាបាល់ទាត់ នោះយើងអាចឈានដល់ចំនួនជាងកន្លះពាន់លាន (ដុល្លារ) ឬច្រើនជាងនេះ អាស្រៃនៃផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប ជាមួយនឹងកីឡា ៕