(ឡុងដ៏)៖ ក្រុមឆ្មាខ្មៅ Sunderland និងក្រុម Sheffield United ពេលនេះត្រូវប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ EFL Championship play-off 2024-25 ដើម្បីដណ្តើមកៅអីមួយឡើងទៅលីគកំពូលអង់គ្លេស Premier League 2025-26 ជាថ្មីម្តងទៀត បន្ទាប់ពីក្រុមទាំងពីររកបានលទ្ធផលល្អដូចគ្នាក្នុងការលេងវគ្គជម្រុះ ៤ក្រុមនៅលីគទី២ ។
ក្រុមឆ្មាខ្មៅ Sunderland បានបាត់មុខពីលីគកំពូល Premier League គិតចាប់តាំងពីបញ្ចប់រដូវកាល២០១៦-១៧ ខណៈនេះជាការស្វែងរកកៅអីឡើងទៅមកវិញរបស់ក្រុម Sheffield United បន្ទាប់ពីធ្លាក់ចុះនៅរដូវកាល២០២៣-២៤ ។
ក្តីសង្ឃឹងរបស់ក្រុមទាំងពីរ នឹងសម្រេចសេចក្តីនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ នៅកីឡដ្ឋាន Wembley ៕