(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានប្រកាសបង្កើនពី ៣២ក្រុមដល់ ៤៨ក្រុម សម្រាប់ជុំចុងក្រោយនៅ World Cup ផ្នែកស្រ្តីចាប់ពីឆ្នាំ២០៣១ តទៅ។
ការសម្រេចនេះដែរ ត្រូវបានបោះឆ្នោតគាំទ្រក្នុងសមាជ FIFA ជាមួយនឹងការជ្រើសរើសប្រទេសម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០៣៥ នៅពេលអង់គ្លេស ទទួលបានសិទ្ធិរៀបចំ។
ជាលទ្ធផលក្នុងការបន្ថែមក្រុមនេះដែរ នឹងកើនដល់ ១២ពូល តាមរយៈកើនបាន ៤០ប្រកួតទៀត ពោលគឺ ៦៤ប្រកួតសរុបក្នុងទម្រង់ ៣២ក្រុម កើនដល់ទៅ ១០៤ប្រកួតសរុបវិញ សម្រាប់ ៤៨ក្រុម នៅពេល World Cup ផ្នែកបុរសចាប់ផ្តើមលេង ៤៨ក្រុមនៃ World Cup 2026 ដោយមាន ៣ប្រទេសធ្វើម្ចាស់ផ្ទះរួមមាន សហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។
ប្រធាន FIFA បច្ចុប្បន្នលោក Gianni Infantino បានថ្លែងថា «ការសម្រេចបន្ថែមក្រុមចូលរួមនេះដែរ ពោលគឺដើម្បីផ្តល់ឱកាសក្រុមផ្សេងៗ ក៏ដូចជាអភិវឌ្ឍន៍បាល់ទាត់ផ្នែកស្រ្តីបន្ថែមទៀតដែរ»៕