(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) នៅថ្ងៃទី៩ ខែឧសភានេះ បានធ្វើការចាប់ឆ្នោតបែងចែកពូលប្រកួតជើងឯកបាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ (ASEAN U19 Girls' Championship) ឆ្នាំ២០២៥ ។

ជាលទ្ធផលនៃការចាប់ឆ្នោត ក្រុមបាល់ទាត់នារីជម្រើសជាតិ U19 កម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមការពារតំណែងជើងឯកថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី គ្រាដែលពូលA មានម្ចាស់ផ្ទះវៀតណាម មីយ៉ាន់ម៉ា ឡាវ និងទីម័រខាងកើត ។

ការប្រកួតបាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំប្រចាំតំបន់ ដែលវៀតណាម ធ្វើម្ចាស់ផ្ទះនេះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី៩-១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ នៅទីក្រុងហូជីមិញ៕