(អ៉ីតាលី)៖ ក្រុម Inter Milan បានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់លីគអឺរ៉ុប UEFA Champions League 2024-25 ក្រោយពីបានយកឈ្នះក្រុម FC Barcelona ពីការប្រកួតយ៉ាងស្វិតស្វាញក្នុងទឹកដីនៃជើងទីពីរ ៤-៣ ហើយសរុបលទ្ធផលទាំងពីរជើង (៧-៦) សម្រេចគោលដៅលើកវគ្គផ្តាច់ព្រ័ត្រលើកទី៧ប្រចាំលីគអឺរ៉ុបមួយនេះ ។
មួយគ្រាប់ជ័យជម្នះរបស់ Inter Milan កើតឡើងដោយថ្វីជើងកីឡាករ Davide Frattesi នៅនាទី៩៩ក្នុងវគ្គលេងម៉ោងបន្ថែម ១៥នាទីពីរដង បន្ទាប់ពីរកបានលទ្ធផលស្មើគ្នា ៣-៣ ពីការលេងពេញម៉ោង៩០នាទីដំបូង ដែលនាំឱ្យដឹកនាំដោយលោក Simone Inzaghi យកឈ្នះ ៤-៣ ។ ហើយវាបានក្លាយពេលវេលាមួយទសវត្សរ៍សម្រាប់ Barca មិនស្គាល់កៅអី Final គិតចាប់តាំងពីឈ្នះពាននេះកាលឆ្នាំ២០២១៥ ។
តាមរយៈនេះក្រុម Inter Milan ស្គាល់ការឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រពានលីគ UCL លើកទី៧ បន្ទាប់ពីធ្លាប់ឈ្នះពាននេះ ៣លើក និងរងជើងឯក ៣លើកដូចគ្នា ខណៈពួកគេបានឈ្នះពាននេះលើកចុងក្រោយកាលឆ្នាំ២០១០ ពេលនោះយកឈ្នះក្រុម Bayern Munich ។
ក្រុមមួយដែលនឹងឡើងទៅជួប Inter Milan គឺជាក្រុមឈ្នះរវាង PSG ឬក្រុម Arsenal ដែលត្រូវសម្រេចសេចក្តីគ្នានៃជើងទី២ នារាត្រីនេះនៅទឹកដីបារាំង ខណៈក្រុម PSG បានមួយគ្រាប់ក្នុងដៃផងដែរ ៕