(អាស៊ី)៖ អបអរសាទរ ក្រុមបាល់ទាត់ Al-Ahli មកពីលីគអារ៉ាប៊ីសាឌីត ពេលនេះបានក្លាយជាម្ចាស់ជើងឯកពានលីគតំបន់អាស៊ី AFC Champions League 2024-25 លើកដំបូងក្នុងប្រវត្តិសាស្ត្រដោយបានសម្រេច ក្រោយពីរង់ចាំអស់រយៈពេល ១៣ឆ្នាំ បន្ទាប់ពីការយកឈ្នះក្រុមលីគជប៉ុន Kawasaki Frontale ២-០ នៅវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅកីឡដ្ឋាន King Abdullah sport City ។

មុនឈានមកគ្រងជើងឯកពានលីគទី១ តំបន់អាស៊ីនេះ ក្រុម Al-Ahli បានបង្កើតកំណត់ត្រាល្អមួយ គឺយកឈ្នះក្រុម Ah-Hilal ដែលជាក្រុមឈ្នះពាននេះច្រើនជាងគេ ៤សម័យកាលពីវគ្គ ៤ក្រុមចុងក្រោយ នឹងជាក្រុមធ្លាប់រងជើងឯក ២លើកកាលរដូវកាល១៩៨៥-៨៦ និងឆ្នាំ២០១២ ។

ស្ថិតក្នុងរដូវកាលនេះ កីឡាករអន្តរជាតិប្រេស៊ីល Roberton Firmino ជាប់ជាកីឡាករល្អ ហើយកីឡាករ Salem Al-DAwasari ជាប់ជាអ្នកស៊ុតបានច្រើនជាងគេចំនួន ១០គ្រាប់ និងអ្នកចាំទី Edouard Mendy ជាប់ជាអ្នកចាំទីល្អបំផុតប្រចាំរដូវកាល២០២៤-២៥ ៕

សូមជម្រាបផងថា ការឈ្នះពាន AFC Champions League 2024-25 គឺក្រុម Al-Ahli មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ FIFA Intercontinental Cup 2025 និង FIFA Club World Cup 2029 ៕