(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក មានសេចក្តីសោមនស្សរីករាយសូមប្រកាសអំពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន បូលីណូ អ៊ិនធើណេសសិនណល គ្រុប កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។ កិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើតក្របខណ្ឌសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័នទាំងពីរ ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សាស្ត្រាចារ្យ និស្សិត និងសហគមន៍ទាំងមូលដូចខាងក្រោមនេះ៖

អត្ថប្រយោជន៍ពិសេសសម្រាប់លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ និងនិស្សិត ក្រោមអនុស្សរណៈនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក សូមផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស ១០% ជូនដល់លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ និងនិស្សិតទាំងអស់ដែលបង្ហាញកាតនិស្សិត ឬកាតបុគ្គលិក នៅតាមសេវាកម្មជាច្រើនដូចជា រោងភាពយន្ត - បញ្ចុះតម្លៃ ១០%
រោងភាពយន្ត Legend សែនសុខ ម៉ល រោងភាពយន្ត Legend ណូរ៉ូ លេន រោងភាពយន្ត Legend by Ize ២៧១ មេហ្គា ម៉ល។ កន្លែងកំសាន្ត - បញ្ចុះតម្លៃ ១០% Neo Go-Kart នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល សួនកំសាន្តកុមារ Doozii នៅជាន់ទី៣ ផ្សារទំនើប ជីបម៉ុង សែនសុខ ម៉ល សួនកំសាន្តកុមារ Super Doozii នៅជាន់ទី៣ ផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល។ ភោជនីដ្ឋាន - បញ្ចុះតម្លៃ ១០%។​

នៅផ្សារទំនើប ជីបម៉ុង សែនសុខ ម៉ល៖

ភោជនីដ្ឋាន ផ្កាខ្ញី, បងក្រេប, ស្តេកក្លឹប, ហ្វូត ផាក។ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល៖ ហ្វូត ផាក, ខេមបូឌា ម៉ាស្ទ័រក្រាហ្វ មីក្រូប្រ៊ូវើរី ផារ៉ាដាយ ដាយនើសធី, ហាងលក់សម្លៀកបំពាក់ - បញ្ចុះតម្លៃ ១០% ហាង Paul Smith ហាង Karl Larger Field ហាង Moschino Jean។​

ឱកាសការងារ និងកម្មសិក្សា ក្នុងគោលបំណងគាំទ្រការអភិវឌ្ឍចំណេះជំនាញរបស់និស្សិត ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក នឹងផ្តល់ឱកាសការងារ និងកម្មសិក្សាជូននិស្សិតដែលកំពុងសិក្សា ឬបានបញ្ចប់ការសិក្សាហើយ ក្នុងក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ក្រោមក្រុមហ៊ុន ជីប ម៉ុង គ្រុប។

កិច្ចសហការលើសេវាពិនិត្យសុខភាពក្រុមហ៊ុន បូលីណូ អ៊ិនធើណេសសិនណល គ្រុប នឹងសហការផ្តល់កញ្ចប់ពិនិត្យសុខភាពពិសេសដល់បុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប។ ភាគីទាំងពីរនឹងពិនិត្យមើលលទ្ធភាពនៃកិច្ចសហការជាពេទ្យដៃគូលើសេវាពិនិត្យសុខភាពផ្សេងៗទៀត។​កិច្ចសហការលើផ្នែកអប់រំភាគីទាំងពីរនឹងរៀបចំឱ្យនិស្សិតទៅទស្សនាចង្វាក់ផលិតកម្ម និងអាជីវកម្មទាំងអស់ និងរៀបចំសកម្មភាពអប់រំ ព្រឹត្តិការណ៍សហប្រតិបត្តិការ ដើម្បីបង្កើនបទពិសោធន៍ការងារជាក់ស្តែងដល់និស្សិត។ ក្រុមហ៊ុន បូលីណូ អ៊ិនធើណេសសិនណល គ្រុប នឹងអនុញ្ញាតឱ្យក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក បង្ហាញ និងចែកចាយសម្ភារៈទីផ្សារ ដូចជាខិត្តប័ណ្ណ កូនសៀវភៅ និងផ្ទាំងពាណិជ្ជកម្មនៅក្នុងបរិវេណរបស់ខ្លួន។

អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងមានសុពលភាពរយៈពេលបី (៣) ឆ្នាំ៕