(ភ្នំពេញ)៖ កាលពីថ្មីៗកន្លងទៅ ក្រុមហ៊ុន Geely Cambodia បានបើកសម្ពោធជាផ្លូវការនូវរថយន្តអគ្គិសនីដ៏ទំនើបអស្ចារ្យរបស់ Geely គឺម៉ូឌែល EX5 ស៊េរីឆ្នាំ 2026 ដែលជារថយន្ត SUV ខ្នាតធំ ត្រូវបានបង្កើតឡើង ជាមួយនឹងថាមពល សមត្ថភាព និងប្រសិទ្ធភាពជាពិសេសនៅគ្រប់ស្ថានភាពបើកបរ។

ពិធីសម្ពោធនេះ បានធ្វើឡើងនៅក្នុងផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ដោយមានការចូលរួមពីយ៉ាងខ្ពង់ខ្ពស់ពីនាយកប្រតិបត្តិផ្ទាល់ប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីខាង Geely អន្តរជាតិ ក្រុមអ្នកអ្នកផលិតមាតិកាល្បីៗ ព្រមទាំងវត្តមានភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

ចំពោះរថយន្តអគ្គិសនី Geely EX5 2026 ដំបូងបំផុតនេះ ក្រុមហ៊ុនបានសំរិតសំរាំងនូវប្រណិតភាព និងភាពល្អឥតខ្ចោះ ពិសេសមានភាពធំទូលាយ បំពាក់មកជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ និងមានមុខងារជាច្រើនមិនគួរអោយជឿដូចជា៖

* សាកថ្មពេញជិះបាន 530 គីឡូម៉ែត្រ
* មានកំលាំង 218ps និងកំលាងរមួលរហូតដល់320ញ៉ូតុនម៉ែត្រ
* កុងទ័រស្លាយធំ ទំហំ 10.2អ៊ីង និងទំហំអេក្រង់ 15.4អ៊ីង
* កាមេរ៉ា 540 មើលដល់បាតរថយន្ត
* មុខងារកៅអីម៉ាស្សា
* ប្រព័ន្ធចាប់ហ្វ្រាំងមុខនិងក្រោយស្វ័យប្រវត្តិ
* ប្រព័ន្ធបើកបរតាមល្បឿនឡានខាងមុខ
* ប្រព័ន្ធបើកបររក្សាគន្លង
* ប្រព័ន្ធចាប់ស្លាកសញ្ញាចរាចរណ៍
* ប្រព័ន្ធផ្ដល់សញ្ញាពេលមានការវ៉ា
* និងប្រព័ន្ធសុវិត្ថភាពជាច្រើនទៀត។

បន្ថែមពីនេះ សម្រាប់រថយន្តអគ្គិសនី Geely EX5 2026 គឺមានតម្លៃពេញ ៣៦,៩០០ដុល្លារ ប៉ុន្តែប្រសិនជាបងប្អូនកក់អីលូវនេះគឺមានតម្លៃពិសេសត្រឹមតែ ៣២,៩០០ដុល្លារប៉ុណ្ណោះ។ អ្វីដែលកាន់តែពិសេសទៀតបន្ថែមទៀតនោះ ចំពោះអតិថិជនទិញដំបូង នឹងទទួលបានកាដូរបន្ថែមយ៉ាងច្រើនលើសលុប រួមជាមួយការផ្តល់ជូនការធានាយូររហូតដល់ ៨ឆ្នាំ ឬ 150,000Km លើម៉ូទ័រ និង អាគុយផងដែរ។

លើសពីនេះទៅទៀត ស្ថិតក្រោម Geely Group គឺមាននូវម៉ាករថយន្តចំនួន១០ទៀត ដែលសុទ្ធសឹងតែជាម៉ាកសញ្ញាលំដាប់ និងទទួលស្គាល់យ៉ាងខ្លាំងពីទីផ្សារសកលលោក ដែលជាបទសម្ព័ន្ធរបស់ Geely រួមមាន៖ Volvo, Zeeker, Lyn& Co, Polistar, Lotus, Proton, LIVAN, LEVC, RADA និង Smart ទាំងនេះគឺបង្ហាញពីភាពអស្ចារ្យ ទំនុកចិត្តលើប្រព័ន្ធសុវត្តិភាព និងការឈានមុខលើបច្ចេកវិទ្យារបស់ Geely។

Geely គឺជាម៉ាកឡាន ល្បីនៅក្នុងប្រទេសចិន ដែលជាប់លំដាប់ថ្នាក់លេខ២ ហើយប្រៀបធៀបរថយន្តGeelyក្នុងទីផ្សារពិភពលោកវិញ Geelyជាប់លំដាប់ថ្នាក់ទី១៧ ហើយប្រសិនបើយើងលើកយកតែប្រភេទឡាន Geely EV មកនិយាយវិញក្នុងទីផ្សារពិភពលោក Geely EV មានការពេញនិយមក្នុងជំរើសដ៏ពិសេសនៃការប្រើប្រាស់របស់ អតិថិជន ក្នុងការទិញលក់ ក្នុងលំដាប់ថ្នាក់លេខ៤ លើពិភពលោកនិងជាប់ម៉ាកល្បីទី៦ ដោយផ្អែកទៅលើទិន្ន័យក្នុងលក់នៅលើពិភពលោកក្នុងរបាយការណឆ្នាំ២០២៤។

គួររំលឹកផងដែរថា Geely ត្រូវបានចរាចរណ៍ក្នុងទីផ្សារប្រទេសកម្ពុជាតាំងពី2022 រីឯចំនួនលក់រថយន្ត Geelyគឺត្រូវបានការទទួលស្គាល់លើគុណភាពជាច្រើន គ្រឿងមកហើយ ពិសេសនោះគឺម៉ូឌែលCoolray និងម៉ូឌែលStarray ដែលលេចធ្លោស្រស់ស្អាតទាំងរូបរាង មានប្រព័ន្ធសុវត្ថិភាពខ្ពស់ និងភាពទំនើប៕

គូរបញ្ជាក់ថា ប្រសិនជាបងប្អូនចាប់អារម្មណ៍ រថយន្តអគ្គិសនី Geely EX5 2026 អាចទំនាក់ទំនង៖ 077 505 659 / 015 505 659 Telegram Chat: https://t.me/GeelyCambodiaKH (https://t.me/GeelyCambodiaKH?fbclid=IwZXh0bgNhZW0CMTAAAR7pMGwGN8vVgyRZL7URdn4xOACwgRD87k3Yrotj8Z53f8R6EZbmnzvyvvmhxg_aem_fNj0VEDzGwGXmyCW49d6jg)
Telegram Channel: https://t.me/geelycambodia (https://t.me/geelycambodia?fbclid=IwZXh0bgNhZW0CMTAAAR6FM8joHunsFSpYCxON453CZxkKHA7xgkHxdCZJSJ4eJVWsFDIGH3hbtmytdQ_aem_WaKstaCIhhZHut4lnA4pdw) ទីតាំង មហាវិថីសហព័ន្ធរុស្សី: https://goo.gl/maps/eDKHwTUnoWoSouR (https://goo.gl/maps/eDKHwTUnoWoSouR?fbclid=IwZXh0bgNhZW0CMTAAAR7pMGwGN8vVgyRZL7URdn4xOACwgRD87k3Yrotj8Z53f8R6EZbmnzvyvvmhxg_aem_fNj0VEDzGwGXmyCW49d6jg)៕ (https://goo.gl/maps/eDKHwTUnoWoSouR?fbclid=IwZXh0bgNhZW0CMTAAAR7pMGwGN8vVgyRZL7URdn4xOACwgRD87k3Yrotj8Z53f8R6EZbmnzvyvvmhxg_aem_fNj0VEDzGwGXmyCW49d6jg)