(មីឡាន)៖ AC Milan បានឡើងទៅឈរចាំមុនវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ អ៉ីតាលី Coppa Italia 2024-25 ក្រោយបន្តឈ្នះ ៣ទល់នឹង០ ជើងទី២ យប់មិញលើ Inter Milan ដ្បិតជើងទី១ ស្មើគ្នា ១-១។
ពួកគេត្រូវរង់ចាំរវាងក្រុមឈ្នះ Bologna ឬក៏ Empoli ដែលត្រូវលេងជើងទី២ បញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលជើងទី១ Bologna ក៏បានបំបាក់ Empoli ៣-០ ដែរ។
ក្នុងជំនួប Derby នោះដែរ ខ្សែប្រយុទ្ធ Luka Jovic រកបាន ២គ្រាប់ម្នាក់ឯង និងកើនបាន ៤គ្រាប់ក្នុងចំណោម ៥ប្រកួតចុងក្រោយជាមួយ AC ល្អជាងរដូវកាលណាៗទាំងអស។
Coppa Italia ជាពានតែមួយគត់ដែល AC Milan រំពឹងឈ្នះរដូវកាលនេះ គ្រាដែលពួកគេកំពុងឈរនៅលេខ៩ ក្នុងលីគ Serie A នៅក្រៅតំបន់កៅអី UEFA Champions League រដូវកាលក្រោយ៕