(បរទេស)៖ កីឡាករប្រដាល់សកល Tommy Fury បានប្រកាសពីការវិលចូលសង្វៀនវិញ តាមរយៈជួបកីឡាករបូស្នី Kenan Hanjalic នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកួតនេះដែរនឹងធ្វើឡើងនៅទីក្រុង Budapest ប្រទេសហុងគ្រី ក្រោយពេលកីឡាករវ័យ ២៥ឆ្នាំរូបនេះ ខកខានប្រកួត ១៨ខែមកហើយ។

Fury ដែលកំពុងកាន់កាប់កំណត់ត្រាវាយ ១០ប្រកួតមិនចាញ់នោះ បានទទួលរងរបួសរហូតឈានដល់ការវះកាត់ដៃ បន្ទាប់ពីផ្តួល YouTuber KSI នៅទីក្រុង Manchester ដែលជាជំនួបមិនស្ថិតក្រោមការរៀបចំ និងគ្រប់គ្រងដោយស្ថាប័ន BBBC ឡើយ។

ចំណែកឯ Hanjalic ដែលជាគូប្រជែងរបស់គេវិញ ទើបតែប្រកួតលក្ខណៈអាជីពបាន ៥លើកប៉ុណ្ណោះ ក្នុងនោះធ្លាប់ឈ្នះ ៤ដង និងចាញ់ ១ដង៕