(ភ្នំពេញ)៖ ក្រុមហ៊ុន A.V.R (ASIA VRHICLE RENTAL) Co.,LTD ដែលជាក្រុមហ៊ុនជួលរថយន្តដឹកអ្នកដំណើរ រថយន្តធុនធ្ងន់ និងគ្រឿងចក្រឈានមុខគេនៅកម្ពុជា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន WOWNOW Taxi ក្នុងការប្រើប្រាស់រថយន្តអគ្គិសនី សម្រាប់សេវាកម្មតាក់ស៊ីដឹកអ្នកដំណើរ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន ប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា។
តាមរយៈអនុស្សរណៈយោគយល់គ្នានេះ អេវីស ខេមបូឌា ដែលដំណើរការដោយក្រុមហ៊ុន អេ.វី.អ នឹងជាជម្រើសអាទិភាព សម្រាប់ការផ្គត់ផ្គង់រថយន្តដល់ប្រតិបត្តិការអាជីវកម្មរបស់ WowNow Taxi។ សេវាកម្មជួលរថយន្តជាមួយ អេវីស ខេមបូឌា ភ្ជាប់ជាមួយសេវាថែទាំ និងជួសជុល ធានារ៉ាប់រង ការគ្រប់គ្រងគ្រោះថ្នាក់ និងជំនួយតាមដងផ្លូវ ២៤ម៉ោង ដែលធានាបានថា រថយន្តទាំងអស់ស្ថិតនៅក្នុងលក្ខខណ្ឌល្អបំផុត ដើម្បីអាចផ្តល់នូវបទពិសោធន៍ធ្វើដំណើរ ដោយរលូន និងសុវត្ថិភាពខ្ពស់ ជូនអតិថិជនរបស់ WowNow Taxi។
ក្នុងការបោះជំហានដ៏គួរឱ្យកត់សម្គាល់នេះលោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន អ.អិម.អេ (ខេមបូឌា) និងក្រុមហ៊ុន អេ.វី.អ បានឱ្យដឹងថា អេ.វី.អ គឺជាក្រុមហ៊ុនដ៏លេចធ្លោនៅក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ ២០១០ ។ ក្នុងឆ្នាំ២០១៤ អេ.វី.អ បានទទួលសិទ្ធផ្តាច់មុខសម្រាប់ការបើកដំណើរការ ម៉ាកសេវាកម្ម «អេវីស» ដែលជាម៉ាកសញ្ញាសេវាកម្មជួលរថយន្តលំដាប់ថ្នាក់អន្តរជាតិ។ អេវីស ខេមបូឌា ផ្តល់ជូននូវសេវា កម្មជួលរថយន្តជាច្រើនប្រភេទ ដែលមានបទដ្ឋានសុវត្ថិភាព និងផាសុកភាពខ្ពស់ ព្រមទាំងបត់បែនតាមតម្រូវការ ប្រើប្រាស់របស់អតិថិជន។
ក្នុងដំណើរការឆ្ពោះទៅកាន់ដំណោះស្រាយក្នុងការដឹកជញ្ជូនប្រកបដោយនិរន្តភាព នៅក្នុងប្រទេសកម្ពុជា WOWNOW Taxi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលរថយន្តអគ្គិសនី ចំនួន ១០០គ្រឿង ពីអេវីស ខេមបូឌា នៅខែមីនា ឆ្នាំ២០២៥។ ថ្ងៃនេះយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលរថយន្តអគ្គិសនីចំនួន ១០០គ្រឿងបន្ថែមទៀត។ អ្នកប្រើប្រាស់អាចរំពឹងថានឹងបានឃើញ រថយន្តអគ្គិសនីទាំង ២០០ គ្រឿងនេះ នៅលើដងផ្លូវ នាចុងខែកក្កដា ខាងមុខ។
រថយន្តអគ្គិសនី ChangAn Eado EV460 នឹងត្រូវបាននាំចូលផ្តាច់មុខ ដោយក្រុមហ៊ុន ChangAn Cambodia សម្រាប់គម្រោងនេះ។ ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ChangAn Cambodia បានបង្កើត កេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈគុណភាពរថយន្តរបស់ខ្លួន ព្រមទាំងទទួលបានការគាំទ្រ និងទំនុកចិត្ត ពីអតិថិជន របស់ផងដែរ។ យើងជឿជាក់យ៉ាងមុតមាំថា ការសហការគ្នាអាចផ្តល់នូវដំណោះស្រាយនៃការធ្វើដំណើរប្រកបដោយនិរន្តរភាព និង សន្សំសំចៃសម្រាប់អ្នកប្រើប្រាស់។
ជាមួយនាយកប្រតិបត្តិនៃ WOWNOW Taxi លោក Kevin Zheng បានឱ្យដឹងថា WOWNOW Taxi កំពុងទទួលយកការផ្លាស់ប្តូរជាសាកលឆ្ពោះទៅរករថយន្តចល័ត បែបអគ្គិសនី EV (Electric Vehicle) ដោយរំលេចចេញនូវអត្ថប្រយោជន៍សំខាន់ៗចំនួន ៣នៅក្នុងប្រទេសកម្ពុជា៖ តម្លៃទាប កាត់បន្ថយការបំភាយកាបូន (កាត់បន្ថយបរិមាណឧស្ម័នមិនល្អ) និងការបង្កើនផាសុកភាព។ យើងបាន បង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយ EV ENERGY ដែលជាប្រតិបត្តិករស្ថានីយ៍សាកថ្មសម្រាប់រថយន្តអគ្គិសនី ឈានមុខគេក្នុងប្រទេសកម្ពុជា ដើម្បីសាងសង់ស្ថានីយ៍សាកថ្មពី ៦ ទៅ ៨ កន្លែង នៅក្នុងទីក្រុងភ្នំពេញ។
លើសពីផ្តល់អត្ថប្រយោជន៍ទៅដល់បរិស្ថាន WOWNOW Taxi មានគោលបំណងបង្កើតឱកាសការងារជាង ៦០០០កន្លែង ដើម្បីលើកស្ទួយសេដ្ឋកិច្ចសង្គម ដោយផ្តោតលើការផ្តល់ឱកាស និងលើកស្ទួយទៅដល់ស្ត្រី និងអ្នកទន់ខ្សោយ។ លើសពីនេះទៅទៀត ការពង្រឹងបច្ចេកវិទ្យាតាមរយៈការណែនាំគំរូឧស្សាហកម្មរបស់ប្រទេសចិន និងបញ្ញាសិប្បនិម្មិត(AI) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការធ្វើដំណើរ និងកាត់បន្ថយការចំណាយ។
WOWNOW Taxi គ្រោងចាប់យកទីផ្សារកម្ពុជាជាង ២០% ក្នុងរយៈពេលខ្លី ហើយមានបំណងក្លាយជាក្រុមហ៊ុន ឈានមុខគេក្នុងស្រុកសម្រាប់ផ្តល់សេវាកម្មរស់នៅជំនាន់ថ្មីនៅក្នុងឆ្នាំ ២០២៥។ យើងក៏មានគម្រោងពង្រីកសេវា កម្មរថយន្តអគ្គិសនីចល័ត ទៅកាន់បណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍នៅពាក់កណ្តាលឆ្នាំ ២០២៥។ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍នូវប្រព័ន្ធអេកូឡូស៊ីរបស់រថយន្តអគ្គិសនី នៅក្នុងប្រទេសកម្ពុជា ស្របតាមគោលរយោបាយក្នុងការលើកកម្ពស់ការដឹកជញ្ជូន និងយុទ្ធនាការកាត់ បន្ថយការបំភាយឧស្ម័នកាបូន។ ក្រុមហ៊ុនទាំងពីរ ប្តេជ្ញាក្នុងការផ្តល់ជូននូវជម្រើសនៃការធ្វើដំណើរដោយគ្មានផ្សែង ពុល ហើយការណ៍នេះបង្ហាញយ៉ាងច្បាស់ ពីចក្ខុវិស័យរួមគ្នា សម្រាប់វិថីឆ្ពោះទៅកាន់ទីក្រុងបៃតង។
សុំបញ្ជាក់ថា អេ.វី.អ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អ.អិម.អេ គ្រុប ដែលបើកដំណើរការក្នុងប្រទេសចំនួន៤ មាន៖ ប្រទេសឡាវក្នុងឆ្នាំ១៩៩៤ ប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ មីយ៉ាន់ម៉ានៅឆ្នាំ២០១៩ និងប្រទេសឥណ្ឌូ នេស៊ីក្នុងឆ្នាំ២០២៤។ ក្នុងឆ្នាំ ២០១៤ អេ.វី.អ ខេមបូឌា ទទួលបានសិទ្ធផ្តាច់មុខពីក្រុមហ៊ុន អេវីស បាត់ចិត គ្រុប ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត លំដាប់អន្តរជាតិ ដើម្បីដាក់ដំណើរការនូវម៉ាកសញ្ញាសេវាកម្មជួលរថយន្ត «អេវីស» នៅក្នុងប្រទេសកម្ពុជា។ អេវីស ខេមបូឌា ផ្តោតសំខាន់លើសេវាកម្មជួលប្រកបដោយ សុវត្ថិភាព ភាពងាយស្រួល និងតម្លៃ សមរម្យ ហើយឥឡូវនេះក៏មានផ្តល់ជូនសេវាកម្មជួលរថយន្តអគ្គិសនី បូករួមជាមួយការវិវត្តន៍ឥតឈប់ឈរ ដើម្បីផ្តល់បទពិសោធន៍ក្នុងការធ្វើដំណើរដ៏ល្អឥតខ្ចោះជូនអតិថិជន តាមរយៈរថយន្តដែលទទួលបានការថែទាំតាមបទដ្ឋានបច្ចេកទេស មានធានារ៉ាប់រង ព្រមជាមួយអ្នកបើកបរដែលអាចប្រើប្រាស់ភាសាអង់គ្លេសបាន។
អេ.វី.អ បានពង្រីកប្រតិបត្តិការរបស់ខ្លួន ជាក្រុមហ៊ុនដែលផ្តល់សេវាកម្មជួលនៅកន្លែងតែមួយ ដោយបានដាក់ដំណើរការម៉ាកសញ្ញាសេវាកម្មជួល លំដាប់អន្តរជាតិមួយទៀតគឺ បាត់ចិត ជួលរថយន្ត និងរថយន្តធន់ធ្ងន់ នៅឆ្នាំ២០១៩។
បាត់ចិត ខេមបូឌា ផ្តល់ជូននូវសេវាកម្មជួលផលិតផល ដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទដូចជា រថយន្តដឹកទំនិញ សេវាកម្មឡានដឹកឡាន គ្រឿងចក្រសម្រាប់វិស័យសំណង់ គ្រឿងចក្រសម្រាប់វិស័យកសិកម្ម ឧបករណ៍ប្រើប្រាស់ក្នុងឃ្លាំង ដូចជាម៉ាស៊ីនលើកដាក់ទំនិញម៉ាស៊ីនលើកទៅខ្ពស់ ម៉ាស៊ីនសម្អាត តុកតុកដឹកទំនិញ និងម៉ាស៊ីនភ្លើង ដែលជួយគាំទ្រដល់វិស័យផ្សេងៗនៅក្នុងប្រទេសកម្ពុជា រួមមានវិស័យសំណង់ ឃ្លាំងផ្ទុកទំនិញ វិស័ យដឹកជញ្ជូន និងធនាគារជាដើម។ ជាមួយនឹងបទពិសោធន៍ជាងមួយទសវត្សរ៍ ព្រមទាំងរថយន្ត រថយន្តធុនធ្ងន់ និងគ្រឿងចក្រ ជាច្រើនគ្រឿង អេ.វី.អ ផ្តល់នូវសេវាកម្មជួលដ៏ល្អឥតខ្ចោះ ធ្វើអោយក្រុមហ៊ុនអេ.វី.អ ក្លាយជាជម្រើសទី១ សម្រាប់ដៃគូអាជីវកម្ម នៅប្រទេសកម្ពុជា។
អេវីស ខេមបូឌា ប្រកាសអំពីការពង្រីកវិសាលភាពនៃសេវាកម្មជួលរបស់ខ្លួន ទៅលើប្រភេទរថយន្តរថយន្តអគ្គិសនី នៅដើមឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង ដែលធ្វើឱ្យការធ្វើដំណើរ កាន់តែមានភាពងាយស្រួល និងប្រកបដោយនិរន្តរភាព សមស្របសម្រាប់តម្រូវការអាជីវកម្ម និងការកម្សាន្តផងដែរ។ ឥឡូវនេះ អតិថិជនអាចជួលរថយន្តអគ្គិសនី ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ ឬប្រចាំឆ្នាំ តាមរយៈទីតាំងជួលបស់អេវីស ខេមបូឌា ដែលមាននៅភ្នំពេញ សៀមរាប និងព្រះសីហនុ ឬសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈ +85578666557 | [email protected] | www.avis.com.kh។
WOWNOW Taxi គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន WOWNOW ដែលមានមុខងារសំខាន់ក្នុងការផ្តល់សេវាកម្មបំពេញតម្រូវការប្រចាំថ្ងៃ។ WOWNOW APP បានដាក់ដំណើរការចាប់តាំងពីឆ្នាំ២០២០ មក ដែលមានរួម បញ្ចូលសេវាកម្មដឹកជញ្ជូនម្ហូបអាហារ ទំនិញអនឡាញ ការទូរទាត់ប្រាក់ និងវិស័យទេសចរណ៍ ជាដើម ដែលមាន អតិថិជនចុះឈ្មោះប្រើប្រាស់លើសពី ២លាននាក់ ហើយមានដៃគូរសហការណ៍លើសពី៤ម៉ឺនដៃគូ ដែលបានក្លាយ ជាក្រុមហ៊ុនបម្រើសេវាកម្មដ៏សំខាន់មួយ នៅក្រុងប្រទេសកម្ពុជា។
បន្ថែមពីនោះទៅទៀត យើងខ្ញុំបាននាំមកនូវបទពិសោធន៍ប្រតិបត្តិការដ៏សំបូរបែប និងបច្ចេកវិទ្យាដ៏ជឿនលឿន WOWNOW បានដាក់សម្ពោធប្រើប្រាស់ មានគោលដៅចម្បងបង្កើតជាទីក្រុងពណ៌បៃតង ដែលទំនើបនិងមាន WOWNOW Taxi នៅដើមឆ្នាំ២០២៥ ដែលមានគោលដៅចម្បងបង្កើតជាទី ប្រសិទ្ធភាពខ្ពស់ ដើម្បីបំពេញបន្ថែមនូវចន្លោះខ្វះខាតក្នុងវិស័យមធ្យោបាយធ្វើដំណើរដែលថែរក្សាបរិស្ថាននៅកម្ពុ ជា។ WOWNOW Taxi បានរួមបញ្ចូលរបថជីវិតនិងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដោយបន្តដាក់ប្រើប្រាស់ មធ្យោបាយធ្វើដំណើរតុតុ បន្ថែមពីនេះ យើងក៏មានរថយន្តអគ្គិសនី ដែលជាការប្រើប្រាស់ថាមពលថ្មី ដែលជួយកាត់ បន្ថយការចំណាយ និងថែរក្សាបរិស្ថាន ការដាក់ប្រើប្រាស់ថាមពលថ្មីនេះ បានជួយកាត់បន្ថយការប៉ះពាល់បរិស្ថាន និងជម្រុញការបង្កើតទីក្រុងបៃតង៕