(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាមេគង្គ (JCI Mekong) សហការជាមួយ កាក់សេន (Kakcent) នឹងរៀបចំព្រឹត្តិការណ៍ហិរញ្ញវត្ថុដ៏មួយដែលមានឈ្មោះថា «ហិរញ្ញវត្ថុអ្នក-Your Finance ឆ្នាំ២០២៥» ក្រោមប្រធានបទ «ហិរញ្ញវត្ថុផ្ទាល់ខ្លួនឈ្លៀសវៃ អាជីវកម្មរឹងមាំ អនាគតមានសុវត្ថិភាព» (Smart Money, Strong Business, Secure Future)។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅអគារ ISI Tower ក្នុងរាជធានីភ្នំពេញ នាថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះមិនគ្រាន់តែជាសិក្ខាសាលាធម្មតាមួយប៉ុណ្ណោះទេ តែជាឱកាសដ៏កម្រមួយសម្រាប់ប្រជាជនកម្ពុជាដើម្បីរៀនសូត្រអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអាជីវកម្មពីអ្នកជំនាញហិរញ្ញវពីស្ថាប័នធំៗផ្សេងៗគ្នា។ វាគ្មិនចំនួន ៤ រូប នឹងចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ពួកគេ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា៖ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនប្រកបដោយភាពឆ្លាតវៃ, ការគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មប្រកបដោយប្រសិទ្ធភាព, ដំណោះស្រាយការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួននិងអាជីវកម្មដោយប្រពន្ធ័ធនាគារ និងការកសាងកម្រិតឥណទានល្អ។
លោក ង៉ែត ជូ អ្នកស្រាវជ្រាវផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន, លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីតប្យរ៉ូ (CBC),លោក ហោ ប៊ុនថែ អគ្គនាយករង ធនាគារ វីង(Wing) និងលោក ទុយ ហុង ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Localize Tech Solution Co., Ltd. ជាអ្នកជំនាញដ៏ឆ្នើមក្នុងវិស័យបច្ចេកវិទ្យា និងគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្ម។
អ្នកឧកញ៉ា គីម សុខអេង ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាមេគង្គ JCI Mekong បានមានប្រសាសន៍ថា«យើងចង់បង្កើតវេទិកាហិរញ្ញវត្ថុដែលអាចជួយប្រជាជនកម្ពុជាឱ្យដោះស្រាយបញ្ហាហិរញ្ញវត្ថុក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច។ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះដើម្បីជួយឱ្យប្រជាជនយើងអាចគ្រប់គ្រងការចំណាយ សន្សំប្រាក់ និងវិនិយោគប្រកបដោយភាពឈ្លាសវៃ»។
ព្រឹត្តិការណ៍នេះរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង១៥០ នាក់ ហើយនឹងរួមបញ្ចូលទាំងការធ្វើបទបង្ហាញគន្លឹះ, ការពិភាក្សាក្រុម, និងការសន្ទនាកម្រិតខ្ពស់។
សំបុត្រចូលរួមព្រឹត្តិការណ៍មានតម្លៃ៦ ដុល្លារ មុនថ្ងៃទី១២មេសា២០២៥ និង៨ដុល្លារ បន្ទាប់ពីថ្ងៃទី១២ មេសា ឆ្នាំ២០២៥ និងអាចទិញបានតាមរយៈហ្វេសប៊ុកផេក JCI Mekong ឬតាមរយៈ កាក់សេន (Kakcent)។
ព្រឹត្តិការណ៍នេះឧបត្ថម្ភដោយស្ថាប័នហិរញ្ញវត្ថុនានាដូចជា ធនាគារWing , LYK Money Exchange, So-Link Accounting Firm និងក្រុមហ៊ុនផ្សេងៗទៀត។
កុំរង់ចាំយូរ! ចំនួនកន្លែងមានកំណត់!
សំបុត្រចូលរួមព្រឹត្តិការណ៍មានតម្លៃ៦ ដុល្លារសម្រាប់សមាជិកJCI Cambodia និង៨ ដុល្លាសម្រាប់សាធារណជន។កុំរង់ចាំយូរ! ចំនួនកន្លែងមានកំណត់!
👉 JCI Member កក់សំបុត្រតាម T.me/ponharithp
👉 NON-Member កក់សំបុត្រតាម https://bookme.plus/t/events/your-finance-2025 ៕