(កូឡាឡាំពួរ)៖ ក្រុមហ៊ុន សាន់តាន់ (Santan) ដែលជាអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈនៃក្រុមហ៊ុន Capital A មានសេចក្តីសោមនស្សរីករាយជូនដំណឹង អំពីការផ្លាស់ប្តូរលើការវេចខ្ចប់ពីការប្រើផ្លាស្ទិកបា នតែមួយដង ទៅជាការវេចខ្ចប់ដោយប្រើប្រាស់វត្ថុធាតុដើមបែបធម្មជាតិ ដែលនេះជាជំហានដ៏ល្អប្រសើរក្នុងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ សម្ភារៈដែលបានប្រើប្រាស់ក្នុងយន្តហោះទាំងអស់នោះ រួមមានកែវគម្រប សម និងស្លាបព្រា ឥលូវនេះត្រូវបានផលិតចេញពីសារធាតុ អាស៊ីតប៉ូលីឡាក់ទិក (PLA) ដែលជាវត្ថុធាតុដើម អាចកែច្នៃឡើងវិញបាន ពីដំណាំធម្មជាតិ ដូចជាពោត និងដំឡូងមី។
សារធាតុនេះបានបង្កើតឡើង ដោយកិច្ចសហការគ្នាជាមួយក្រុមហ៊ុន RightwayNew Materia, សារធាតុ PLA ផ្តល់នូវអត្ថប្រយោជន៍ល្អជាងផ្លាស្ទិក ដែលធ្លាប់បានប្រើពីមុន ដោយសារតែសារធាតុនេះអាចធ្វើការបំបែកខ្លួនបានលឿន។ ការសិក្សាបង្ហាញថាការ រលាយនៃសារធាតុ (PLA) នៅក្នុងជីកំប៉ុសឧស្សាហកម្មមានអត្រាជាង៩០% បើប្រៀបធៀបទៅនឹងប្លាស្ទិកធម្មតា ដែលអាចចំណាយពេលរាប់រយឆ្នាំ ដើម្បីបំបែកខ្លួន។ កែវក្រដាសដែលផលិតពីសារធាតុ (PLA) របស់ Santan ត្រូវបានផលិតចេញពីវត្ថុធាតុដើមដែលងាយបំបែកបាន នៅក្នុងធុងជីកំប៉ុសតាមផ្ទះធម្មតា ហើយបានផ្តល់ឱ្យអ្នកដំណើរនូវជម្រើសដ៏ងាយស្រួល និងមិនប៉ះពាល់ដល់បរិស្ថាន។
គំនិតផ្តួចផ្តើមនេះកំពុងត្រូវបានដាក់ឱ្យដំណើរការ នៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ជាមួយនឹងផែនការពង្រីកជាបន្តបន្ទាប់ នៅទូទាំងក្រុមហ៊ុនរបស់ AirAsia Group ទាំងមូលនៃក្រុមហ៊ុនអាកាសចរណ៍ ទាំងប្រាំពីរដែលស្ថិតនៅក្រោមម៉ាកយីហោ AirAsia។ តាមរយៈការទទួលយកនូវការវេចខ្ចប់ដោយប្រើប្រាស់សារធាតុ (PLA), ក្រុមហ៊ុន សាន់តាន់ (Santan) ធ្វើជាគំរូដ៏ល្អមួយសម្រាប់ក្រុមហ៊ុនផ្សេងទៀត នៅក្នុងឧស្សាហកម្មផ្នែកវិស័យអាកាសចរណ៍ ដោយបង្ហាញអំពីការរួមបញ្ចូលគ្នារវាង ការផ្គត់ផ្តង់សេវាកម្មមានគុណភាពខ្ពស់ និង ការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
លោកស្រី Catherine Goh នាយិកាប្រតិបត្តិនៃ ក្រុមហ៊ុនសាន់តាន់ (Santan) មានប្រសាសន៍ថា «សម្រាប់ Santan យើងជឿជាក់ថា រាល់ជើងហោះហើរ ជាការបង្កើតឱកាសមួយ ដែលមិនត្រឹមតែផ្តល់នូវការទទួលទានអាហារ នៅក្នុងយន្តហោះ និងតម្លៃពិសេសប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតនូវផលវិជ្ជមានដល់បរិស្ថានផងដែរ។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រលើការវេចខ្ចប់ ដោយប្រើប្រាស់សារធាតុ (PLA) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិក ក្នុងវិស័យអាកាសចរណ៍។ តាមរយៈការអនុវត្តការផ្លាស់ប្តូរនេះ ក្រុមហ៊ុន AirAsia នឹងកាត់បន្ថយការបញ្ចេញកាបូនចំនួន ៥00 តោន បានជារៀងរាល់ឆ្នាំនៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ហើយយើងសង្ឃឹមថា ការអនុវត្តបែបនេះនឹងជំរុញទឹកចិត្ត ដល់ក្រុមហ៊ុនផ្សេងទៀត នៅក្នុងឧស្សាហកម្មអាកាសចរណ៍ ឱ្យធ្វើការផ្លាស់ប្តូរលើការវេចខ្ចប់ ដើម្បីជួយឱ្យបរិស្ថាន កាន់តែមានភាពស្រស់បំព្រងសម្រាប់ផែនដី។
ដោយយល់ឃើញថា មានបញ្ហាប្រឈមនៃការគ្រប់គ្រង កាកសំណល់លើការប្រើប្រាស់រួច សម្រាប់ការវេចខ្ចប់ គឺចាំបាច់ត្រូវមានអនាម័យ និងមានប្រសិទ្ធភាពក្នុងការធ្វើប្រតិបត្តិការ, Santan កំពុងធ្វើការបន្ថែមលើមុខងារជាមួយនឹងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបម្លែងកាកសំណល់ដែលបានប្រើប្រាស់រួចទៅជាជីកំប៉ុស ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រភពធនធានអាហារបន្ថែមទៀត។ តាមរយៈការកែលម្អ ការព្យាករណ៍ និងកាត់បន្ថយការផលិតលើសលប់ វិធីសាស្រ្តនេះបានកាត់បន្ថយកាកសំណល់អាហារ ខណៈដែលកំពុងបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់ឱ្យមានប្រសិទ្ធភាព ដើម្បីអាចឈានទៅដល់ការគ្រប់គ្រងលើការប្រើប្រាស់នូវប្រភពធនធាន និងប្រតិបត្តិការប្រកបដោយនិរន្តរភាព។
ក្រុមហ៊ុន សាន់តាន់ (Santan) ដែលជាអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈនៃក្រុមហ៊ុន Capital A ប្តេជ្ញាកំណត់ឡើងវិញនូវបទពិសោធន៍ លើការបរិភោគអាហារទាំងក្នុងយន្តហោះ និងក្រៅយន្តហោះ។ Santan ចាប់ផ្តើម អាជីវកម្មនៅក្នុងឆ្នាំ២០១៥ នេះគឺជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ផ្តោតទៅលើសេវាកម្មផ្តល់ម្ហូបអាហារនៅក្នុងយន្តហោះ ដែលលើសពីក្រុមហ៊ុន AirAsia ដោយការមានលក់នូវកាហ្វេ អាហារកក និងកញ្ចប់សេវាកម្មម្ហូបអាហារ។ ដោយមានការគាំទ្រពីសំណាក់ ក្រុមការងារអភិវឌ្ឍន៍ផលិតផលដ៏ល្អ, Santan ត្រៀមខ្លួនសម្រាប់ការគ្រប់គ្រងទីផ្សារ រួមទាំងផែនការពង្រីកទៅកាន់ប្រទេសថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន និងការផ្តល់សេវាម្ហូបអាហារនៅក្នុងយន្តហោះ ទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ដទៃផ្សេងៗទៀត។ ការប្តេជ្ញាចិត្តរបស់ Santan ចំពោះការច្នៃប្រឌិត និងដំណោះស្រាយដែលផ្តោតលើអ្នកដំណើរ គឺធានាឱ្យបាននូវការផ្តល់សេវាកម្មម្ហូបអាហារ ប្រកបដោយវិសាលភាព៕