(អាមេរិក)៖ អត្តពលិកសញ្ជាតិកេនយ៉ា កីឡាករ John Korir ក្លាយជាម្ចាស់ជ័យលាភីក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុង Boston Marathon 2025 ជាមួយការប្រើថិរវេលា ២ម៉ោង ៤នាទីនិង ៤៥វិនាទី ខណៈដែលមិត្តរួមជាតិរបស់គាត់កីឡាការិនី Sharon Lokedi ប្រើថិរវេលា ២ម៉ោង ១៧នាទីនិង ២២វិនាទី ។

នេះក៏ជាការបង្កើតកំណត់ត្រាថ្មីរបស់កីឡាការិនី Sharon Lokedi ពីមិត្តរួមសញ្ជាតិ Hellen Obiri ដែលជម្ចាស់ជ័យលាភីឆ្នាំ២០២៤ ពីការប្រើថិរវេលា ២ម៉ោង ២២នាទីនិង ២៧វិនាទី ដ្បិតកីឡាករ John Korir ក៏បំបែកថិរវេលារបស់កីឡាករ Sisay Lemma ដែលប្រើពេល ២ម៉ោង ៦នាទីនិង ១៧វិនាទីកាលឆ្នាំ២០២៤ ។

សូមជម្រាបផងថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង Boston Marathon គឺជាកម្មវិធីប្រណាំងម៉ារ៉ាតុងប្រចាំឆ្នាំ តែងតែរៀបចំនៅទីក្រុង Boston នៃភាគខាងកើតរដ្ឋ Massachusetts សហរដ្ឋអាមេរិក។ កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងជានៅថ្ងៃច័ន្ទនៃសប្តាហ៍ទី៣ ក្នុងខែមេសានេះ គិតចាប់តាំងពីការចាប់ផ្តើមដំបូងនៅឆ្នាំ១៨៩៧ ដែលត្រូវរៀបចំឡើងនៅជាការគាំទ្រកីឡាអូឡាំពិករដូវក្តៅឆ្នាំ១៨៩៦ នឹងជាកម្មវិធីរត់ម៉ារ៉ាតុងប្រចាំឆ្នាំចំណាស់ជាងគេបំផុតរបស់ពិភពលោកមួយផងដែរ ចំណោងកម្មវិធីរត់ទាំង៧ ៕