(ភ្នំពេញ)៖ លោកបណ្ឌិត សែម សម្ផស្ស ត្រូវបានសាកលវិទ្យាល័យ អន្តរជាតិថេម ( THE THAMES INTERNATIONAL UNIVERSITY) ដែលមានមូលដ្ឋាន នៅទីក្រុងបារីស ប្រទេសបារាំង ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកច្បាប់ បន្ទាប់ពីសាកលវិទ្យាល័យនេះ បានវាយតម្លៃលើប្រវត្តិការងារ បទពិសោធន៍ការងារ ប្រវត្តិការសិក្សា ស្នាដៃ និងការធ្វើសកម្មភាពនានាដែលបានរួមចំណែកជួយដល់សង្គមជាតិ នាពេលកន្លងមក។
ពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ បានរៀបចំឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ នៅសណ្ឋាគារ berkeley pratunam។
យោងតាមលិខិត របស់សាកលវិទ្យាល័យ អន្តរជាតិថេម បានបញ្ជាក់ថា ការផ្តល់ពានរង្វាន់នេះ នឹងជំរុញទឹកចិត្ត និងជំរុញមនុស្សជាច្រើនទៀតឱ្យដើរលើមាគ៌ាដែលនាំទៅរកការរីកចម្រើន និងការអភិវឌ្ឍន៍របស់បុគ្គល រួមជាមួយនឹងការចូលរួមកសាងប្រទេសជាតិ បង្កើតតម្លៃសម្រាប់មនុស្សជាតិ សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕