(ប៉ៃលិន)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ កុំភ្លេចណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកអន្លង់វែង រយៈពេលបីថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី សង្រ្កាន្តដាហ្ស8H របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស។

ព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានតារាចម្រៀង ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា, លោក ខាន់ ជេមស៍, លោក គូម៉ា, លោក Tempo Tris, អ្នកនាង ខាត់ សួស្តី, លោក K-LA,ក្រុម YAL, កញ្ញា អេមមី, កញ្ញា ធីតា ដាវីកា, កញ្ញា NANA, លោក ពូ, កញ្ញា Na Bee និងលោក Dora-SAKDA ដែលនឹងមកអង្រួញឆាកតន្រ្តីសង្រ្កាន្ត ដាហ្ស8H ឱ្យកក្រើករញ្ជួយដីតែម្តង។

ការប្រគំតន្រ្តីនេះនឹងចាប់ផ្ដើមនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ នៅទីតាំងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបងប្អូនអាចចូលរួមទស្សនាការប្រគំតន្រ្តីនេះដោយសេរី។ តារាចម្រៀងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបជាមួយបងប្អូនពុកម៉ែមីងមា ក្នុងឱកាសចូលឆ្នាំខ្មែរនៅទឹកដីខេត្តប៉ៃលិន។

កុំភ្លេចជួបជាមួយតារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy Navatra ដោយផ្ទាល់នៅចុងសប្តាហ៍នេះ ដើម្បីបានជួប និងថតរូបអនុស្សាវរីយ៍ជាមួយ Idol ក្នុងចិត្តរបស់បងប្អូនពុកម៉ែទាំងអស់គ្នា ហើយនៅក្នុងបរិវេណនៃការប្រគំតន្រ្តី មានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្ត សប្បាយឈ្នះរង្វាន់ជាច្រើន ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះពុកម៉ែបងប្អូនអាចចូលរួមដោយសេរី៕