(ភ្នំពេញ)៖ កម្មវិធីសង្ក្រាន្តជុំញាតិ ជាមួយរសជាតិពីមួយជំនាន់ទៅមួយជំនាន់ដែលរៀបចំដោយ ខ្នរ បានបញ្ចប់ដោយជោគជ័យគួរជាទីមោទនៈ ដោយបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏គួរឱ្យរំភើប, ការទទួលទាន​នំបញ្ចុកខ្មែរ​យ៉ាងឆ្ងាញ់ពិសា និងក្តីស្រឡាញ់ចំពោះអាហារបែបប្រពៃណីខ្មែរយើងនាឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។ កម្មវិធីផ្តោតសំខាន់លើនំបញ្ចុក ដែលតំណាងឲ្យវប្បធម៌ដ៏ជ្រាលជ្រៅរបស់យើងដូចគ្នា និងទឹកសម្លដែលជារសជាតិដែលផ្សាភ្ជាប់ទំនាក់ទំនងពីមួយជំនាន់ទៅមួយជំនាន់។

គួររំឭកផងដែរថា ព្រឹត្តិការណ៍សង្ក្រាន្តជុំញាតិ ជាមួយរសជាតិពីមួយជំនាន់ទៅមួយជំនាន់ដែលរៀបចំដោយខ្នរ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ៥ដល់ទី៦ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ គឺមានអ្នកចូលរួមរាប់​ពាន់នាក់ ចម្រុះវ័យ មិនថាក្មេងឬចាស់ បានមកចូលរួមដើម្បីសាទរ និងភ្លក្សនំបញ្ចុកខ្មែរ ដែលមានដុំស៊ុបខ្នរគឺជាគ្រឿងទេសសំខាន់ដែលមិនអាចបំភ្លេចបាន។

ព្រឹត្តិការណ៍នេះបាននាំមកជូននូវកម្មវិធីសំខាន់ៗ ដូចជា៖

* នំបញ្ចុកខ្មែរដ៏ធំ៖ ត្រូវបានដាក់តាំងបង្ហាញក្នុងចានយក្ស ដើម្បីតំណាងឱ្យ ការជួបជុំ និងប្រពៃណី។
* ការផ្សាយផ្ទាល់អំពីការចម្អិន និងការផ្តល់ជូនផលិតផលគំរូ៖ វត្តមាននៃចុងភៅល្បីឈ្មោះ ដែលបានបង្ហាញពីរបៀបស្លជាមួយនឹងដុំស៊ុបខ្នរ ដើម្បីទទួលបានរសជាតិសម្លនំបញ្ចុកឆ្ងាញ់ជាប់ចិត្ត។
* ការសម្តែងបែបប្រពៃណី៖ មានដូចជា ឆៃយុំា របាំត្រុដិ របាំច្រូតស្រូវ និង តន្ត្រី។
* ការលេងល្បែងកម្សាន្តជាច្រើនទៀត៖ ដើម្បីញ៉ាំងបរិយាកាសកម្មវិធីឱ្យកាន់តែរីករាយ។

ការចូលរួម និងឆ្លើយតបដ៏លើសលប់ពីអ្នកចូលរួម បានពង្រឹង និងបង្ហាញឱ្យច្បាស់អំពីសារៈសំខាន់ នៃអាហារជាស្ពានផ្សារភ្ជាប់មនុស្សពីមួយជំនាន់ទៅមនុស្សមួយជំនាន់ទៀត។ មិនថាអ្នកចម្អិនអាហារនៅផ្ទះ ដែលរកឃើញរូបមន្តចម្អិនម្ហូបថ្មី ឬក៏ត្រឹមជាការជួបជុំគ្រួសារទទួលទានអាហារជុំគ្នា ព្រឹត្តិការណ៍នេះបាននំាមកនូវរសជាតិនៃអាហារបែបប្រពៃណីទៅកាន់មនុស្សជំនាន់ថ្មី។

ខ្នរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកចូលរួមទាំងអស់ ដែលបានចូលរួមព្រឹត្តិការណ៍របស់យើង។ យើងនឹងខិតខំបន្ថែមទៀត ក្នុងការបង្កើតនូវកម្មវិធីល្អៗ ប្រកបដោយអត្ថន័យ ដើម្បីនាំមកនូវបទពិសោធនៃរសជាតិអាហារដ៏សម្បូរបែបមកកាន់ប្រជាជនខ្មែរយើង។ ចូលរួមជាមួយពួកយើង ដើម្បីអបអរការចម្អិនអាហារដ៏រីករាយ #KnorrKhmerNoodles!