(ភ្នំពេញ)៖ ​ក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរជិតឈានចូលមកដល់នេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរ បានខិតខំលៃលកធ្វើបុណ្យចែកទានតាមកម្លាំងជ្រះថ្លា ដល់បងប្អូនសាច់ញាតិតាមទំនៀមទម្លាប់របស់ខ្មែរ ជាពិសេសដល់ចាស់ជរា។ ម្យ៉ាងវិញទៀត ញាតិមិត្តបងប្អូនក្នុងគ្រួសារនីមួយៗ ក៏បានជូនជាថវិកាទៅគ្នាទៅវិញទៅមក ដើម្បីបានធ្វើបុណ្យនាឱកាសឆ្នាំថ្មី។ យ៉ាងណាមិញ ចែម៉ី ម្ចាស់ប្រេន M Smooth ក៏មិនខុសពីបងប្អូនខ្មែរយើងជាច្រើនទៀតដែរ ដោយនៅក្នុងថ្ងៃកម្មវិធីបើកសម្ពោធហាងអាហារថ្មីរបស់ខ្លួន មានឈ្មោះថា «រមៀត» បានអញ្ជើញលោកតាៗដែលប្រកបរបររស៊ីធាក់ស៊ីក្លូ មានវ័យចំណាស់ជាច្រើននាក់ ចូលរួមពិសាអាហារឥតគិតថ្លៃ ព្រមទាំងបានចែកជូននូវថវិកា និងប្រកាសឲ្យអ្នកគ្មានលុយអាចមកពិសា ដោយមិនយកប្រាក់មួយរៀលទៀតផង។

ជាការពិតសម្រាប់ ចែម៉ី ត្រូវបានមហាជនទើបនឹងដឹងថា ថ្មីៗនេះអ្នកនាងប្រកាសរ៉ាប់រងចិញ្ចឹម ផ្គត់ផ្គង់ក្មេងប្រុស២នាក់ដូចកូនបង្កើត ហើយមិនទាន់នឹងបាត់ធ្វើឲ្យគេភ្ញាក់ផ្អើលផង ស្រាប់តែមុននេះ ចែម៉ី M Smooth បានប្រកាសបើកសម្ពោធភោជនីយដ្ឋានអាហារខ្មែរមួយកន្លែង នៅតំបន់ជ្រោយចង្វាមានឈ្មោះថា រមៀត។ រមៀតជាហាងលក់ម្ហូបបែបខ្មែរ ដែលស្ថិតនៅផ្លូវវិមានអាហារជាប់ហាងកាហ្វេ Starbucks ជាហាងស្តង់ដារៀបចំយ៉ាងទាក់ទាញ ប៉ុន្តែបែរជាការប្រកាសសម្ពោធ គ្មានវត្តមានភ្ញៀវច្រើនគគ្រឹកគគ្រេងដូចគេនោះទេ ពោលគឺមិនមែនម្ចាស់អាជីវកម្មគ្មានលទ្ធភាពទេ ប៉ុន្តែដោយការអាណិតស្រលាញ់ ចង់ចែករំលែកក្តីស្រលាញ់ទៅកាន់លោកតាៗធាក់ស៊ីក្លូ និងអ្នកមានជីវភាពខ្វះខាត ទើបម្ចាស់ហាងមានចិត្តសប្បុរសធម៌ឲ្យចូលរួមទទួលទានអាហារ ផ្តល់កញ្ចប់ថវិកា និងសាកសួរសុខទុក្ខទៅកាន់ពួកគាត់ ដែលអ្នកខ្លះគ្មានស្រុកកំណើតត្រូវទៅលេងឱកាសចូលឆ្នាំថ្មី គ្មានសាច់ញាតិសាកសួរសុខទុក្ខ ទើបបង្កើតកម្មវិធីនេះឡើង។

ក្នុងនោះនាយិការក្រុមហ៊ុនគ្រឿងសម្អាង M Smooth ចែម៉ី ថែមទាំងប្រកាសឲ្យអ្នកដែលមានជីវភាពខ្វះខាត មិនមានអាហារហូបគ្រប់គ្រាន់អាចមកទទួលទានអាហារ នៅទីនេះបានបន្ថែមទៀត។
ងាកមករឿងផ្ទាល់ខខ្លួនវិញ ម្ចាស់ប្រេន M Smooth បានតបទៅកាន់អ្នកថាម្ចាស់បទ និងអ្នកសម្តែងបទ «អង្វរពុកម៉ែ» មកដើម្បីល្បី និងយកមកចិញ្ចឹមបានមួយខ្យល់ ហើយយកមកចិញ្ចឹមដើម្បីល្បី ឬធ្វើអាជីវកម្ម ប៉ុន្តែពេលនេះទាំងចែម៉ី បានចេញមកបញ្ជាក់ ហើយសូម្បីស្កាយ និងផារិន ក៏លើកឡើងដូចគ្នាដែរ។

នៅមុននេះមានការចាប់អារម្មណ៍ខ្លាំងជុំវិញចែម៉ី ដែលគេស្គាល់ថា ជាម្ចាស់ប្រេន M Smooth បានបង្ហាញពីសកម្មភាពជាច្រើនរួមគ្នាជាមួយស្កាយ និងផារិន ដែលជាកូនចិញ្ចឹម។ ស្កាយត្រូវបានអ្នកលេងបណ្តាញសង្គម ស្គាល់ច្រើន គឺក្រោយពីយកបទចម្រៀងកម្សត់មួយបទ មានចំណងជើងថា «អង្វរពុកម៉ែ» មកច្រៀងត្រាប់ដោយស្រក់ទឹកភ្នែក ខណៈផារិន គឺជាម្ចាស់បទចម្រៀងនេះ មានការកោតសរសើរច្រើន ទៅកាន់លោកស្រីនាយិការក្រុមហ៊ុនខាងលើថា បានជួយក្មេងៗមានទេពកោសល្យសិល្បៈ ពិសេសស្កាយដែលរស់នៅមានឈ្មោះជាក្មេងកំព្រា ម្តាយឪពុករស់នៅជាមួយជីដូនកម្សត់នៅខេត្តព្រៃវែងនោះ គឺដូចបានជប់ជីវិតថ្មីឲ្យរូបគេ​ តាមរយៈការផ្គត់ផ្គង់ការសិក្សា និងរស់នៅភ្នំពេញក្នុងផ្ទះជាមួយគ្នាផងដែរ។

អ្វីដែលពិសេស គឺចែម៉ី បានបំពេញបំណងពួកគេ គឺអាចចូលរួមច្រៀង និងសម្តែងដែលជាក្តីស្រមៃរបស់ពួកគេ តាំងពីយូរណាស់មកហើយ។ ទោះជាយ៉ាងណាមានការរិះគន់ខ្លះថា នេះជាទង្វើមិនចេញពីចិត្ត គឺចង់បានភាពល្បីល្បាញ ឬកេងប្រវ័ញ្ចកម្លាំងក្មេងជាដើម។ ជួបផ្ទាល់ជាមួយពួកគេក្នុងកម្មវិធីសង្ក្រាន្ត M Smooth នៅសង្កាត់ព្រៃស កាលពីពេលថ្មីៗនេះទាំងចែម៉ី, ផារិន និងអូនស្កាយ បានចេញមុខមកបញ្ជាក់ច្បាស់ៗរួចរាល់ហើយថា ការលេចឮព័ត៌មានខាងលើ ពុំមែនជាការពិតនោះឡើយ៕