(បាសេឡូណា)៖ FC Barcelona យកបាន ៣ពិន្ទុពីក្រុមភ្ញៀវ Osasuna ដោយស្រួល តាមរយៈលេងឈ្នះ ៣ទល់នឹង០ នាយប់មិញនេះ ពីការប្រកួតក្នុងក្របខណ្ឌលីគអេស្ប៉ាញ La Liga ដែលត្រូវបានពន្យារពេល។

ទន្ទឹមគ្នានោះលោក Hansi Flick អ្នកចាត់ការទូទៅក្រុមអ្នកមានបុណ្យ Barcelona អំពីការរៀបចំប្រកួតនេះ កៀកថ្ងៃដែលទើបចប់លេងឱ្យជម្រើសជាតិ ដែលជាហេតុធ្វើឱ្យខ្សែប្រយុទ្ធកំពុងជើង Raphinha របស់ប្រេស៊ីល មិនបានមកចូលរួមទាល់ពេល។

តាមកម្មវិធីរបស់ La Liga ក្រុមទាំងពីរបានប្រកួតគ្នាកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ដោយលេងទើបតែបាន ២០នាទី ក៏ត្រូវបានប្រកាសពន្យារពេលវិញ ដោយសារលោកវេជ្ជបណ្ឌិតក្រុមធំ Barcelona គឺលោក Carles Minarro Garcia បានទទួលមរណភាព។

ក៏ប៉ុន្តែការរៀបចំឡើងវិញនៅរាត្រីថ្ងៃព្រហស្បតិ៍ ឆ្លងចូលថ្ងៃសុក្រ ទី២៨ ខែមីនានេះ (ម៉ោងនៅកម្ពុជា) Barcelona បានយកឈ្នះ Osasuna ៣-០ ឡើងឈរទីកំពូលតារាង La Liga នាំមុខក្រុមការពារតំណែងជើងឯក Real Madrid ៣ពិន្ទុផងដែរ និងដាច់ ៧ពិន្ទុពីក្រុម Atletico Madrid។ ពួកគេត្រូវបានស្វាគមន៍ Girona ជាបន្តទៀតដែរនៅរាត្រីថ្ងៃអាទិត្យ។

ក្នុងប្រកួតយប់មិញនោះដែរ ខ្សែប្រយុទ្ធ Robert Lewandowski ក៏បានរួមចំណែករកបាន ១គ្រាប់ទៀតដែរ ធ្វើឱ្យរូបគេកើនបាន ២៣គ្រាប់ច្រើនជាងគេ ក្នុងលីគអេស្ប៉ាញរដូវកាលឆ្នាំ២០២៤-២៥៕