(ឡុងដ៍)៖ អាជ្ញាកណ្តាលនៅក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League ដែលត្រូវបានគេចាត់ចូល Select Group One (SG1) ដែលមានតែ ២១នាក់ប៉ុណ្ណោះធ្វើការពេញម៉ោង។
ពួកគេទាំងនេះ ទទួលបានប្រាក់បៀវត្សរ៍ចន្លោះពី ៧៣,០០០ផោន ដល់ ១៤៨,០០០ផោន ដោយអាស្រ័យទៅលើបទពិសោធន៍ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។
បន្ថែមលើនេះ ក្រុមអាជ្ញាកណ្តាលទាំងនេះ ក៏ទទួលបានប្រាក់ពលកម្ម ១,១០០ផោន ពីការកាត់ក្តីក្នុង ១ប្រកួតទៀតដែរ។
ក្រុមអាជ្ញាកណ្តាលជួរមុខទាំងនេះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភ រាល់ពេលដែលត្រូវបានជ្រើសរើសទៅដឹកនាំការប្រកួតពានរង្វាន់អឺរ៉ុប និងប្រកួតជាលក្ខណៈអន្តរជាតិផ្សេងៗ។
ក្រៅពីអាជ្ញាកណ្តាលធំក្នុងទីលាន ជំនួយការអាជ្ញាកណ្តាល (Assistant referee) ក៏មានប្រាក់ខែប្រមាណ ៦០,០០០ផោន និងទទួលបានអត្ថប្រយោជន៍នូវរាល់ការប្រកួតនីមួយៗថែមទៀតដែរ៕