(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ ដោយសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការនូវសេវាទូទាត់សេវាសាធារណៈជាច្រើនរបស់ក្រសួង តាមកម្មវិធី KB PRASAC Mobile។
ភាពជាដៃគូនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញឌីជីថលូបនីយកម្ម ជំរុញប្រតិបត្តិការដោយមិនប្រើក្រដាសប្រាក់ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ នៅប្រទេសកម្ពុជា។
តាមរយៈកម្មវិធី KB PRASAC Mobile អតិថិជនអាចបង់សេវាសាធារណៈជាច្រើនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាព ដោយក្នុងនោះរួមមាន៖
* ទិញលេខសម្គាល់យានយន្ត
* ចុះបញ្ជីយានយន្ត
* ត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក)
* ការផ្តល់ និងការបន្តសុពលភាពបណ្ណបើកបរ
* អាជ្ញាប័ណ្ណអាជីវកម្មដឹកជញ្ជូនផ្លូវគោក
* សេវាផ្សេងៗទៀតជាច្រើន។
សូមជម្រាបថា ថ្មីៗនេះ ធនាគារ ខេប៊ីប្រាសាក់ ក៏មានផ្ដល់សេវាបង់ប្រាក់ថ្លៃធ្វើដំណើរតាមផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ តាមកម្មវិធី ខេប៊ីប្រាសាក់ម៉ូបាល (KB PRASAC Mobile) ផងដែរ។ សេវានេះអនុញ្ញាតឱ្យអតិថិជនជាអ្នកធ្វើដំណើរអាចឆ្លងកាត់ច្រកចេញ-ចូលផ្លូវល្បឿនលឿន ដោយប្រើប្រាស់គន្លងផ្លូវ ANPR និង ETC បានយ៉ាងងាយស្រួល និងមិនបាច់រង់ចាំ៕