(ភ្នំពេញ)៖ ភោជនីយដ្ឋាន Fuji ដែលជាម៉ាកយីហោថៃ-ជប៉ុន ឈានមុខគេ ដែលមានមុខម្ហូបឆ្ងាញ់ៗជាង ២៥០មុខ ដែលសុទ្ធតែជាផលិតឡើងដោយគ្រឿងផ្សំគុណភាពខ្ពស់ ដើម្បីបំពេញចិត្តអតិថិជនគ្រប់ទីកន្លែង ដែលមាន ៩៧សាខានៅប្រទេសថៃ ១សាខានៅឡាវ និងចុងក្រោយមាន១ សាខានៅប្រទេសកម្ពុជានាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រកាសបើកសាខាទី២ បន្តទៀតហើយនៅក្នុងប្រទេសកម្ពុជា នៅព្រេមៀ ផាលេស ទល់មុខផ្សារទំនើប អ៉ីអន២ និងជាសាខាទី១០០ នៅទូទាំងអាស៊ីអាគ្នេយ៍។

នៅក្នុងសន្និសីទសារព័ត៌មានប្រកាសពីការបើកសម្ពោធសាខាទី២ បានធ្វើឡើងក្រោមវត្តមានលោក KENJI TANAKA ប្រធានក្រុមប្រឹក្សាភិបាលភោជនីយដ្ឋាន Fuji លោក AMNAJ TANAKA នាយកប្រតិបត្តិ​ភោជនីយដ្ឋាន Fuji លោក DAISAKU TANAKA, សមាជិកក្រុមប្រឹក្សាភិបាលភោជនីយដ្ឋាន Fuji និងលោកស្រី RAWIWAN TANAKA, នាយកប្រតិបត្តិភោជនីយដ្ឋាន Fuji និងមានអ្នកសារព័ត៌មានចូលរួមជាច្រើននាក់ទៀត។

ថ្លែងនាឱកាសនោះលោកស្រី RAWIWAN TANAKA បានឱ្យដឹងថា ភោជនីយដ្ឋាន Fuji បានចាប់ផ្តើមនៅឆ្នាំ១៩៨២ ជាមួយនឹងគំនិតសាមញ្ញ និងចំណង់ចំណូលចិត្តក្នុងការពង្រីកប្រពៃណីធ្វើម្ហូបជប៉ុនពិតប្រាកដ ដោយនាំយកអាហារជប៉ុន ដែលមានគុណភាពខ្ពស់ ស្រស់ៗមកជូនប្រជាពលរដ្ឋគ្រប់គ្នាក្នុងតម្លៃសមរម្យ។ ដោយសារម្ហូបជប៉ុនកាន់តែមានប្រជាប្រិយភាព យើងបានឃើញឱកាសដ៏ល្អមួយនេះ ដើម្បីពង្រីកចូល​ក្នុងប្រទេសកម្ពុជា ដែលជាប្រទេសជិតខាងជាទីស្រឡាញ់របស់ យើងដែលតម្រូវការកំពុងកើនឡើង ជាពិសេសប្រទេសកម្ពុជាជាទីផ្សារដ៏មានសក្តានុ ពលក្នុងសម្រាប់មនុស្សជំនាន់ថ្មី។

សព្វថ្ងៃនេះហ្វូជី គឺជាម៉ាកយីហោថៃ-ជប៉ុនឈានមុខគេ ដែលមានមុខម្ហូបឆ្ងាញ់ៗជាង ២៥០មុខ ដែលសុទ្ធតែផលិតឡើងដោយគ្រឿងផ្សំគុណភាពខ្ពស់ ដើម្បីបំពេញ ចិត្តអតិថិជនគ្រប់ទីកន្លែង។ បច្ចុប្បន្នហាង Fuji មាន មាន ៩៧សាខានៅប្រទេសថៃ ១សាខានៅឡាវ និងចុងក្រោយមាន ២សាខានៅប្រទេសកម្ពុជា។ នៅ ហ្វូជី មិនត្រឹមតែផ្តល់ជូននូវរសជាតិជប៉ុនពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែរាល់មុខម្ហូប​នីមួយៗ ចម្អិនចេញពីការយកចិត្តទុកដាក់ខ្ពស់ និងប្រើ ប្រាស់ធាតុផ្សំដែលមានគុណភាពខ្ពស់។

លោកស្រី RAWIWAN TANAKA បានបន្ថែមថា សាខានៅព្រេមៀ ផាលេសនេះ ជាទីតាំងទី១ ដែលរចនាឡើងបែបទំនើប និង ស៊ីវិល័យ មានការផ្តល់ជូន បន្ទប់ឯកជនភាពជាលក្ខណៈគ្រួសារ និងធុរៈកិច្ច ហើយនេះក៏ជាសាខាទីមួយដែល Fuji នាំយក Teppanyaki និង Kushiyaki ដែលជាបទពិសោធន៍នៃការទទួលទានអាហារប្រពៃណីរបស់ជប៉ុន។ Kushiyaki នឹងចាប់ផ្តើមបម្រើជូនលោកអ្នកជាលើកដំបូង​ក្នុងថ្ងៃបើកសម្ពោធភោជនីយដ្ឋាន Fuji នៅថ្ងៃនេះ ខណៈពេល Fuji Teppanyaki នឹងមានវត្តមានក្នុងអំឡុងខែមីនា ខាងមុននេះ។

ព្រេមៀ ផាលេស ជាទិសដៅរបស់អតិថិជនកម្រិតអភិជន និងស៊ីវិល័យ និងជាទីតាំងយុទ្ធសាស្ត្រក្នុងតំបន់ ដែលនៅជិតកណ្តាលទីក្រុង តំបន់លំនៅដ្ឋាន និងផ្សារទំនើបធំៗ និងអាចបម្រើកន្លែងចំណតរថយន្តដ៏ធំ។ ទីតាំងនេះគឺជាគោលដៅដ៏ស័ក្តសម បំផុតសម្រាប់ការជួបជុំគ្រួសារ និងធុរៈកិច្ច។ Teppanyaki & Kushiyaki គឺជាមុខម្ហូបបែបប្រពៃណីជប៉ុនដែល Fuji គ្រោងនឹងនាំ យកបទពិសោធន៍ថ្មីមកក្នុងប្រទេសកម្ពុជា​ជាមួយនឹង Sake ដ៏ល្បីផ្តាច់មុខតែមួយ គត់នៅ Fuji ពី Saitama ប្រទេសជប៉ុនក្នុងប៉ុន្មានខែខាងមុខនេះ។

Teppanyaki គឺជារចនាបទនៃមុខម្ហូបជប៉ុន ហើយបានមកពីពាក្យ teppan (ចាន ដែក) និង 'yaki' (ដុត ស្ងោរ ឬខ្ទះចៀន)។ ដូច្នេះវាមានន័យត្រង់ថា «ដុតនៅលើចាន ដែក»។ វាគឺជាការរួមបញ្ចូលគ្នា​នៃបច្ចេកទេស​ធ្វើម្ហូបជប៉ុនបុរាណ និង សិល្បៈសម្តែង។ Kushiyaki ជាការរួមបញ្ចូលគ្នារវាងប្រភេទសាច់ និងបន្លែ។ «Kushi»សំដៅទៅលើបន្ទះឫស្សីដែលប្រើសម្រាប់បញ្ចូលគ្រឿងផ្សំ ចំណែក «យ៉ាគី» មានន័យថាដុត ឬចៀន។

ក្រៅពី Teppanyaki & Kushiyaki ភោជនីយដ្ឋាន Fuji នៅតែបម្រើអាហារជប៉ុន ដែលមានគុណភាពខ្ពស់ ដែលសុទ្ធសឹងតែជាមុខម្ហូបដ៏ពេញនិយមដូចជា Sashimi, Sushi, Teriyaki, Yakiniku ។

ដើម្បីធានាបាននូវគុណភាព យើងមានក្រុមឆែកគុណភាព QC ២ក្រុម។ ក្រុមទីមួយធ្វើការនៅមជ្ឈមណ្ឌលចែកចាយ ដោយពិនិត្យមើលគ្រឿងផ្សំមុនពេលបញ្ជូនចេញមក។ ក្រុមទី2 ឈរជើងនៅភោជនីយដ្ឋានជប៉ុន Fuji តាមសាខានីមួយៗ។ នៅពេលគ្រឿងផ្សំមកដល់ ពួកគេត្រួតពិនិត្យអ្វីៗគ្រប់យ៉ាង ដើម្បីប្រាកដថានៅស្រស់ មានសុវត្ថិភាព និងរក្សាទុកត្រឹមត្រូវតាមបច្ចេកទេស។ គ្រប់សាខារបស់ Fuji មានអ្នកជំនាញឆែក​គុណភាព QC ពីរនាក់ ដែលមានជំនាញច្បាស់លាស់ ដោយប្រាកដថា មានតែគ្រឿងផ្សំគុណភាពខ្ពស់បំផុតតែប៉ុណ្ណោះ ដែលអាចយកមកប្រើប្រាស់ និងបម្រើជូនគ្រប់អតិថិជនទាំងអស់។

សម្រាប់អតិថិជន ដែលមានបំណងចង់កក់បន្ទប់នៅ Fuji អាចទំនាក់ទំនងតាមរយៈលេខ 010 430 502 ៕