(អេស្ប៉ាញ)៖ កីឡាករវ័យក្មេង Carlos Alcaraz ពេលនេះបានឈ្នះពានកម្រិត ATP Tour ជាលើកទី១៧ ក្នុងអាជីព បន្ទាប់បានឈ្នះពានរង្វាន់ពីព្រឹត្តិការណ៍វាយកូនបាល់ (Tennis) Rotterdam Open 2025 លើទឹកដីហូឡង់ ក្រោយការយកឈ្នះគូប្រជែងដែលឈរលេខ៨ ពិភពលោក Alex de Minaur ក្នុងលទ្ធផល ៣សិត ។
តាមរយៈលទ្ធផលនេះ បានធ្វើឱ្យបរុសវ័យ ២១ឆ្នាំសញ្ជាតិអេស្ប៉ាញ Carlos Alcaraz បង្កើនស្ថិតិឈ្នះពានកម្រិត ATP Tour ផ្នែកឯកត្តជន ក្រោយបរាជ័យ ៥លើក ពីការចូលរួមចំនួន ២២លើកមកនេះ ។ខណៈនេះក៏ជាលើកដំបូងដែលរូបគេបានឈ្នពានរង្វាន់ Rotterdam Open 2025 នាមជាកីឡាករកំពុងឈរលេខ៣ ពិភពលោកផងដែរ ។
ដោយឡែក ការប្រកួតកម្រិត Grand Slam រូបគេបានគ្រង់ជើងឯកនៅកម្មវិធី French Open 2024, Wimbledon 2023,2024 និង US Open 2022 ហើយពាន Australian Open ធ្លាក់ត្រឹ Quarterfinals ឬវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅរដូវកាល ២០២៤-២០២៥ ៕