(ភ្នំពេញ)៖ នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងធ្វើការចាប់រង្វាន់លើកទី៣ ដែលជារង្វាន់ធំពីប្រូម៉ូសិន Mega Anniversary ដែលជាប្រូម៉ូសិនធ្វើឡើង ដើម្បីអបអរសារទរគម្រប់ខួប ២ឆ្នាំរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។
ដូចដែលយើងបានដឹងហើយថា មកដល់បច្ចុប្បន្ននេះផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានបើកដំណើរការអស់រយៈពេល ២ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏បានរៀបចំកម្មវិធីគម្រប់ខួប ២ឆ្នាំរបស់ខ្លួន ដែលមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើន ហើយក៏បានប្រកាសជាផ្លូវការនូវប្រូម៉ូសិនថ្មីគឺ Mega Anniversary ដែលរង្វាន់ធំមហាសាលមានរថយន្តស៊េរីទំនើបរចនាបថអាល្លឺម៉ង់ AIQAR EQ3; Samsung Z Flip 6 និងរង្វាន់ជាច្រើនផ្សេងទៀត។
គួររំឭកដែរថា ប្រូម៉ូសិន Mega Anniversary នេះ មានរយៈពេល៣ខែ ដែលធ្វើឡើងចាប់ពីខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ខែធ្នូ ឆ្នាំ២០២៤។ សម្រាប់ការចាប់រង្វាន់លើកទី៣ នឹងធ្វើឡើងនាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ ជាមួយនឹងរង្វាន់ធំគឺ AIQAR EQ3; Samsung Z Flip 6 និងរង្វាន់ជាច្រើនផ្សេងទៀត។ លើសពីនេះទៅទៀត ដើម្បីអបអររាត្រីឆ្លងឆ្នាំថ្មីចូល២០២៥ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានរៀបចំកម្មវិធី «មេហ្គាសាទរឆ្នាំសកល ២០២៥» នឹងមានការសម្តែងសិល្បៈរបាំបុរាណជាច្រើនទម្រង់ ព្រមទាំងព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្ស «CAMBODIA PREMIUM WATER TOUR CONCERT» ដែលចូលរួមដោយតារាចំរៀងល្បីៗប្រចាំផលិតកម្មសាន់ដេ និងការបាញ់កាំជ្រួចខ្នាតធំមុខផ្សារទំនើប ដើម្បីអបអរសាទរការឆ្លងឆ្នាំសកល២០២៤ ចូល២០២៥។
ដូច្នេះសម្រាប់អតិថិជន ដែលមិនទាន់បានយកសន្លឹកឆ្នោតមកដាក់ក្នុងធុង សូមប្រញាប់ឡើងណា! រង្វាន់ជាច្រើនកំពុងរង់ចាំលោកអ្នក ជាមួយការប្រគំតន្រ្ដីដ៏អស្ចារ្យនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល តែមួយគត់!។ កុំភ្លេចមកផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល Shopping ទាំងអស់គ្នាណា!! ទិញកាន់តែច្រើនមានឱកាសឈ្នះកាន់តែច្រើន!។
ព័ត៌មានបន្ថែមលោកអ្នកអាចតាមដានផេកផ្លូវការ របស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល (Chip Mong 271 Mega Mall) ឬទាក់ទងជួលទីតាំងតាមរយៈលេខទូរស័ព្ទ៖ 066 401 222 (@Amkeolong)៕