(ភ្នំពេញ)៖ មិនឲ្យការរង់ចាំយ៉ាងអន្ទះសារបស់បងប្អូនកាន់តែយូរទៅទៀត កាលបរិច្ឆេទចាប់ឆ្នោតលើកទី៣ របស់កម្មវិធី «អតិថិជនមហាសំណាងពីទឹកពិសាកម្ពុជា» បានមកដល់ហើយនៅថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៥ ដើម្បីស្វែងរកម្ចាស់រង្វាន់មហាសំណាងពីទឹកពិសាកម្ពុជាសរុបចំនួន ៤០រង្វាន់។
សប្តាហ៍នេះទឹកពិសាកម្ពុជា របស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងដំណើរការចាប់ឆ្នោត ចាប់យកអតិថិជនមហាសំណាង ដើម្បីក្លាយជាម្ចាស់រង្វាន់ ម៉ូតូ Honda Dream ចំនួន២០រង្វាន់ និង ទូរស័ព្ទដៃ Samsung Galaxy Z Flip 6 ចំនួន២០រង្វាន់ ដោយឱកាសមហាសំណាងនេះ នឹងផ្តល់ជូនដល់រាល់អតិថិជនដែលជាវទឹកពិសាកម្ពុជាគ្រប់ចំណុះ មិនថាជាចំណុះ៣៥០ ម.ល ៥០០ ម.ល ឬ ១០០ ម.ល ចាប់ពី ១០០កេសឡើងទៅ នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងចំនួន ១សន្លឹក។ សម្រាប់កម្មវិធីមហាសំណាងនេះផងដែរ នឹងធ្វើឡើងចំនួន ៥លើក ដោយអតិថិជនអាចមានឱកាសឈ្នះរង្វាន់សរុបទាំងអស់ រួមមានម៉ូតូ Honda Dream ចំនួន ១០០រង្វាន់ និងទូរស័ព្ទដៃ Samsung Galaxy Z Flip 6 ចំនួន១០០រង្វាន់។
ការចាប់ឆ្នោតនៃកម្មវិធីអតិថិជនមហាសំណាង នឹងប្រព្រឹត្តទៅ ៣ដងទៀត ដោយលើកទី៣ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥, លើកទី៤ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២៥, និងលើកទី៥ ដែលជាលើកចុងក្រោយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER។ សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០៦១/០៦៧/០៦៩/ ៩០២ ៩០២។ រួសរាន់ឡើង កុំឲ្យឱកាសមហាសំណាងនេះរំលងទៅឲ្យសោះ។
គួររំឭកផងដែរថា ទឹកពិសាកម្ពុជា បន្សុទ្ធជាមួយនឹងបច្ចេកវិទ្យា SMART TRIPLE FILTER ដកកករ ដកក្លិន និងសារធាតុមិនចាំបាច់ចេញសម្រាប់សុខភាព ជាពិសេសមានកម្រិត pH ល្អបំផុត និងជាទឹកពិសាគុណភាពខ្ពស់ ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខាពបេះដូង ចលនាសាច់ដុំ ជួយប្រព័ន្ធប្រសាទ ពង្រឹងស្មារតីការចងចាំ និងជួយឱ្យស្បែកស្រស់ថ្លា។
ទឹកពិសាកម្ពុជា បន្សុទ្ធគ្រប់តំណក់ជាមួយបច្ចេកវិទ្យា SMART TRIPLE FILTER!៕