(ភ្នំពេញ)៖ កីឡាករជម្រើសជាតិប្រភេទកីឡាជឺជីតស៊ូ មឿន លីមសុបញ្ញា នឹងទៅចូលរួមហ្វឹកហាត់រយៈពេល ៣ខែនៅ Art of Jiu-Jitsu Academy, នេះបើតាមសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា បានឱ្យដឹងនាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ។
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា បញ្ញា ត្រូវបានជ្រើសរើសសម្រាប់ចូលរួមហ្វឹកហាត់រយៈពេល ៣ខែ ដោយចាប់ផ្តើមពីខែមករា ឆ្នាំ២០២៥ នៅ Art of Jiu-Jitsu Academy (AOJ) ដែលជាកន្លែងហ្វឹកហាត់ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក។
ឱកាសដ៏អស្ចារ្យនេះដែរ មានការសម្របសម្រួលដោយសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នឹងផ្តល់ឱកាសឱ្យ បញ្ញា នូវលទ្ធភាពទទួលបានគ្រូបង្វឹកលំដាប់ពិភពលោក និងជួយបន្តដំណើរឆ្ពោះទៅកាន់ភាពអស្ចារ្យ។ AOJ បានបង្កើតជើងឯកពិភពលោក និងគ្រូបង្វឹកជាច្រើនដូចជា វីរៈកីឡាការិនី Jessa Khan របស់កម្ពុជា៕