(បរទេស)៖ ថ្មីៗនេះ មនុស្សជាច្រើនបានសម្តែងការភ្ញាក់ផ្អើលនៅពេលរកឃើញអត្ថន័យនៅពីក្រោយពាក្យ «i» នៅក្នុង iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ខណៈន័យមួយនេះត្រូវបានគេត្រូវបានគេរំពឹងថាវាភ្ជាប់ទៅនឹង «internet» ប៉ុន្តែការពិតវាមានន័យច្រើនលើសពីនេះ។ នេះបើយោងតាមការចេញផ្សាយដោយ Uniladtech។
Apple ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនខ្នាតយក្សមួយដែលហាក់បីដូចជាស្រលាញ់អក្សរ i ខ្លាំង ដោយផលិតផលស្ទើរតែទាំងអស់របស់ខ្លូនសុទ្ធតែប្រើ «i» នៅពីមុខដូចជា iPod, iPhone និង iPad ជាដើម។ តើអ្នកធ្លាប់ឆ្ងល់ទេ ថាហេតុអ្វីបានជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកនេះមាន «i» នៅពីមុខឧបករណ៍ល្បីបំផុតរបស់ខ្លួន?
ទន្ទឹមនឹងពេលថ្មីៗនេះ មានអ្នកប្រើប្រាស់ជាច្រើនបានបង្ហោះសារចែករំលែកអំពីការយល់ឃើញរបស់ពួកគេ ដោយអ្នកខ្លះបានប៉ាន់ស្មានថា «i» អាចតំណាងឱ្យ «intelligent» ឬ «indispensible» ខណៈដែលអ្នកខ្លះទៀតបានលើកឡើងថា «i» អាចសំដៅលើអ្នកប្រើប្រាស់ផ្ទាល់ដូចជា «my iPhone»។
គួរជម្រាបថា ក្រោយមានគាស់កកាយឡើងវិញនូវប្រធានបទទាក់ទងនឹងអត្ថន័យអក្សរ «i» ប្រភពពី Reader's Digest បានឱ្យដឹងថា «i» តំណាងឱ្យអត្ថន័យមួយចំនួនក្នុងនោះក្រៅតែពី internet រួមមាន individual, instruct, inform និង inspire ជាដើម។ ខណៈដែលជាត្រូវបានណែនាំជាលើកដំបូងជាមួយ iMac ក្នុងឆ្នាំ១៩៩៨ ដោយលោក Steve Jobs។ ទោះយ៉ាងណាក៏ដោយ តាមលក្ខណៈបច្ចេកទេស វាមិនមានអត្ថន័យផ្លូវការនោះទេ ហើយវាត្រូវបានចាត់ទុកថាជាសព្វនាមផ្ទាល់ខ្លួន ក៏ដូចជាការណែនាំផងដែរ៕