(ភ្នំពេញ)៖ ហាងលក់ទំនិញ «The Green Party» បានធ្វើការបើកសម្ពោធសាខាទី១របស់ខ្លួនហើយ នៅក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ស្ថិតនៅផ្លូវលេខ២៧៤ ខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ បន្ទាប់ពីហាងលក់ទំនិញដ៏ល្បីមួយនេះបានកើកសាខានៅតាមបណ្ដាប្រទេសនានាជាច្រើន ជុំវិញពិភពលោក និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ទៅលើមុខទំនិញមានគុណភាពខ្ពស់ និងដ៏ច្រើនសម្បូរបែប។
ជាការពិត សព្វថ្ងៃនេះបងប្អូនអតិថិជនប្រាកដជាឃើញថា មានហាងទំនិញជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែមានហាងខ្លះលក់នៅផលិតផលគុណភាព និងហាងខ្លះលក់ផលិតផលខ្វះគុណភាព។ ថ្មីៗនេះ យើងបានសំគាល់ឃើញថា មានហាងប្រេនមួយដ៏ល្បីទើបមកដល់ប្រទេសកម្ពុជា គឺហាង «The Green Party» ជាហាងដែលមានកេរ្តិ៍ឈ្មោះល្បីនៅក្រៅប្រទេស និងមានបទពិសោធន៍ជាង ១០ឆ្នាំមកហើយ ព្រមទាំងមានសាខារហូតដល់ ២៧០០ហាង នៅប្រទេសចិន ម៉ាឡេស៊ី និងសាំងហ្គាពួផងដែរ។
ហាងទី១ របស់ The Green Party Cambodia បានបើកដំណើរការលក់ហើយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ស្ថិតនៅផ្លូវ២៧៤ ខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ ដោយហាងទំនិញមួយនេះមានគោលដៅពង្រីកសាខា រហូតដល់ទៅ ៣០ហាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហាង The Green Party ជាហាងលក់ទំនិញរាប់រយមុខ និងវត្ថុអនុស្សាវរីយ៍ពេញនិយម ទំនើប ជំនាន់ថ្មី ជាពិសេសសំរាប់យុវវ័យ និងកុមារ៕