(ភ្នំពេញ)៖ តន្ត្រីឆ្លងឆ្នាំណាហ្គាវើលដ៍ នឹងមានការចូលរួមសម្តែងដោយកំពូលតារាចម្រៀងប្រចាំកម្ពុជា ការចាក់ភ្លេងផ្ទាល់ដោយឌីជេ ការសម្តែងក្បាច់រាំ និងការផ្តល់រង្វាន់ដ៏អស្ចារ្យសម្រាប់ទស្សនិកជន។

មុនពេលទស្សនាតន្ត្រីឆ្លងឆ្នាំ សូមអញ្ជើញទៅរីករាយ និងពិសាអាហារឈុតនិងប៊ុហ្វេសុភមង្គលនៅតាមភោជនីយដ្ឋានប្រណីតរបស់ណាហ្គាវើលដ៍។

អបអរឆ្នាំថ្មី និងរីករាយជាមួយការស្នាក់នៅក្នុងបន្ទប់សណ្ឋាគារណាហ្គាវើលដ៍ តម្លៃចាប់ពី ៣០០,០០០រៀលក្នុងមួយយប់ និងទស្សនាកាំជ្រួចឆ្លងឆ្នាំដ៏ស្រស់ស្អាតជាមួយមនុស្សស្រឡាញ់។

រីករាយជាមួយកញ្ចប់សេវាកម្មស្ប៉ាប្រកបដោយសេចក្តីសុខ និងបង្កើនថាមពលឡើងវិញដែលមានការម៉ាស្សា២ម៉ោង ការម៉ាស្សាដៃ៤ ដោយប្រើប្រេង និងខាត់ស្បែក៕