(ភ្នំពេញ)៖ នៅក្នុងបរិបទសេដ្ឋកិច្ច និងធុរកិច្ចដែលបានរីកដុះដាលជាសកលលោក តម្រូវការសម្រាប់គណនេយ្យករ ដែលមានវិជ្ជាជីវៈច្បាស់លាស់បានកើនឡើងជាលំដាប់។ អាជីវកម្មទាំងធំ និងតូច ទទួលស្គាល់តម្លៃរបស់គណនេយ្យករជំនាញ ដែលអាចធានាបាននូវតម្លាភាពហិរញ្ញវត្ថុ ការអនុលោមតាមគោលការណ៍ និងការសម្រេចចិត្តជាយុទ្ធសាស្ត្រ។ ទីផ្សារដែលកំពុងរីកចម្រើនដូចជាប្រទេសកម្ពុជា ដែលកំពុងជួបប្រទះនូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលបង្កើតឱ្យមានតម្រូវការជាខ្លាំង សម្រាប់គណនេយ្យករដែលមានសមត្ថភាពខ្ពស់។ ស្របពេលនេះដែរ នៅពេលដែលអាជីវកម្មអន្តរជាតិកាន់តែច្រើនចូលក្នុងទីផ្សារក្នុងស្រុក ការស្វែងរកគណនេយ្យករជំនាញ ដែលយល់ដឹងច្បាស់ពីប្រព័ន្ធហិរញ្ញវត្ថុក្នុងស្រុក និងអន្តរជាតិកាន់តែមានសារៈសំខាន់ខ្លាំងឡើង។
ដូចនេះហើយវាពិតជាសំខាន់ណាស់ សម្រាប់គណនេយ្យករជំនាញ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងអ្នកសវនករក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ពួកគេ ដើម្បីទទួលបានគុណវុឌ្ឍិជាសកល។ ជាក់ស្តែង ACCA គឺជាស្ថាប័នដែលត្រូវបានទទួលស្គាល់ជាសកល ដែលរួមមានសមាជិកជាង ២០ម៉ឺននាក់ និងសិស្ស ៥០ម៉ឺននាក់នៅទូទាំង ១៨០ប្រទេស។ កេរ្តិ៍ឈ្មោះរបស់ ACCA ក្នុងការបណ្តុះបណ្តាលអ្នកគណនេយ្យករដែលមានជំនាញ និងក្រមសីលធម៌ ធ្វើឱ្យមានការវាយតម្លៃខ្ពស់ពីនិយោជកទូទាំងពិភពលោក។ មិនថាអ្នកមានបំណងបម្រើការនៅក្នុងស្រុក ឬនៅក្រៅប្រទេសនោះទេ គុណវុឌ្ឍិនេះបើកទ្វារដល់ឱកាសជាសកលយ៉ាងច្រើន នៅក្នុងសាជីវកម្មពហុជាតិ ស្ថាប័នហិរញ្ញវត្ថុ និងអង្គការវិស័យសាធារណៈ។
អត្ថប្រយោជន៍ដ៏លេចធ្លោមួយនៃកម្មវិធីសិក្សា ACCA គឺជាភាពបត់បែននៃម៉ោងសិក្សា។ កម្មវិធីនេះត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួលសិស្សនៅក្នុងដំណាក់កាលផ្សេងៗ នៃអាជីពរបស់ពួកគេ។ មិនថាអ្នកបានទើបបញ្ចប់ការសិក្សា ឬអ្នកធ្វើការនោះទេ ACCA អនុញ្ញាតឱ្យអ្នកសិក្សាតាមតម្រូវការ និងសមស្របតាមពេលវេលារបស់អ្នក។
មួយវិញទៀតកម្មវិធីសិក្សា ACCA គ្របដណ្តប់លើប្រធានបទជាច្រើន រួមទាំងគណនេយ្យហិរញ្ញវត្ថុ គណនេយ្យគ្រប់គ្រង ពន្ធដារ សវនកម្ម យុទ្ធសាស្ត្រអាជីវកម្ម និងក្រមសីលធម៌។ កម្មវិធីសិក្សាដ៏ទូលំទូលាយនេះធានាថា សិស្សមិនត្រឹមតែទទួលបានជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍជំនាញដោះស្រាយបញ្ហាសំខាន់ៗ ការវិភាគ និងភាពជាអ្នកដឹកនាំផងដែរ។ ការផ្តោតលើចំណេះដឹងជាក់ស្តែង រៀបចំសិស្សឱ្យដោះស្រាយបញ្ហាប្រឈម ក្នុងបរិបទជាក់ស្តែងក្នុងវិស័យហិរញ្ញវត្ថុ និងអាជីវកម្ម។ លើសពីនេះ សញ្ញាបត្រ ACCA អនុញ្ញាតឱ្យអ្នកផ្លាស់ប្តូរឋានៈទៅជាតួនាទីជាអ្នកដឹកនាំដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) នាយកហិរញ្ញវត្ថុ ឬដៃគូនៅក្នុងក្រុមហ៊ុនគណនេយ្យ។
ជាក់ស្តែង វិទ្យាស្ថានខេមអេដ គឺជាដៃគូបណ្តុះបណ្តាលកម្មវិធី ACCA តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការទទួលស្គាល់ កម្រិតគុណភាពអប់រំកម្រិត ប្លាទីនីមពីសមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA នៅចក្រភពអង់គ្លេស។ ស្របពេលនេះដែរ CamEd Business School ក៏កំពុងតែបើកទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ទៅលើកម្មវិធីសិក្សា ACCA ក៏ដូចជាកម្មវិធីសិក្សាផ្សេងទៀតដូចជា ថ្នាក់អនុបណ្ឌិត កម្មវិធីសិក្សា CAT និងវគ្គសិក្សាខ្លី។ សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៧០ ៦៧៣ ៦៧៣ / ០១០ ៩៨៦ ៥២៣ / ០៧៨ ៥៨៨ ៨៨៦ (Telegram)៕