(ដូហា)៖ Real Madrid របស់អេស្ប៉ាញ បានក្លាយជាជើងឯកពានអន្តរទ្វីប Intercontinental Cup 2024 ក្រោយផ្តួលគូប្រជែងមកពីមិចស៊ិក Pachuca ដោយលទ្ធផល ៣ទល់នឹង០ នាយប់មិញនេះនៅទីក្រុងដូហា ប្រទេសកាតា។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ទាំង ៣គ្រាប់របស់ក្រុមជើងឯកអឺរ៉ុប UEFA Champions League 2023-24 ពីការរួមចំណែករកបានម្នាក់ ១គ្រាប់របស់កីឡាករ Kylian Mbappe, Rodrygo និង Vinicius Jr ក្នុងកីឡដ្ឋាន Lusail Stadium សម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ។
ការប្រកួតពាន FIFA Intercontinental Cup នេះដែរ គឺដើម្បីបើកសម្ពោធពាន FIFA Club World Cup នាឆ្នាំក្រោយនៅសហរដ្ឋអាមេរិក មានដែលមានការចូលពីបណ្តាក្លិបមកពីតំបន់ ស្មើនឹង ៦សហព័ន្ធអន្តរជាតិនានាមានដល់ទៅ ៣២ក្រុមចូលរួម។
ក្នុងការឡើងមកលេងពាន Intercontinental Cup នេះដែរ Pachuca ក្នុងនាមជាជើងឯក Concacaf Champions Cup ដោយបានយកឈ្នះ Al-Ahly របស់អេហ្ស៊ីប ដែលជាជើងឯកមកពីតំបន់អាហ្រ្វិក ក្នុងការឈានមកដល់ផ្តាច់ព្រ័ត្រ ត្រូវប៉ះជើងឯកអឺរ៉ុប Real Madrid ដោយពួកគេរង់ចាំប្រកួតវគ្គដណ្តើមពានតែម្តង៕