(ភ្នំពេញ)៖ កុមារា ម៉ៅ កិត្យាខាវីន អាយុ៧ឆ្នាំ ជាសិស្សសាលាអន្តរជាតិ ជីនៀស (GENIUS International School of Singapore) បានប្រឡងជាប់ចូលរៀនបន្តថ្នាក់ទី២ នៅសាលារដ្ឋរបស់ប្រទេសសិង្ហបុរី តាមរយៈកម្មវិធីប្រឡងសិស្សពូកែគណិតវិទ្យានិងភាសាអង់គ្លេស របស់ក្រសួងអប់រំសិង្ហបុរី។
កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីជ្រើសរើសសិស្សបរទេសដែលមានទេពកោសល្យផ្នែកគណិតវិទ្យានៅទូទាំងពិភពលោក ចូលរៀនសាលារដ្ឋនៅក្នុងប្រទេសសិង្ហបុរី រហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា ក្រោមការឧបត្ថម្ភនិងគាំទ្ររបស់រដ្ឋាភិបាលសិង្ហបុរី។
នេះជាមោទនភាពមួយរបស់កម្ពុជា ដែលមានសិស្សានុសិស្សខ្មែរប្រឡងជាប់កម្មវិធីដ៏មានកិត្យានុភាពនេះ និងបានតំណាងឱ្យប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិ។
គួររម្លឹកផងដែរថា កាលពីឆ្នាំ២០២២ ក៏មានកុមារី ម៉ៅ អារីតា ឃេតលីន ជាសិស្សសាលាអន្តរជាតិ ជីនៀស (GENIUS International School of Singapore) បានប្រឡងជាប់ចូលរៀនបន្តថ្នាក់ទី៤ នៅសាលារដ្ឋរបស់ប្រទេសសិង្ហបុរី តាមរយៈកម្មវិធីនេះផងដែរ។
លទ្ធផលការប្រឡងប្រកួតប្រជែងផ្សេងៗកន្លងមក របស់កុមារា ម៉ៅ កិត្យាខាវីន មានដូចជា៖
ឆ្នាំ២០២៤៖ មេដាយមាស - Singapore-Asian Schools Math Olympiad SASMO 2024, មេដាយមាស - Singapore Math Challenges SMC 2024, មេដាយមាស - American Math Olympiad AMO 2024, និទ្ទេស A ពិន្ទុ 147/150 - Cambridge English A2 Keys for school
ឆ្នាំ២០២៣៖ មេដាយប្រាក់ - Singapore Math Challenges SMC 2023, មេដាយប្រាក់ - American Math Olympiad AMO 2023, មេដាយប្រាក់ - Singapore Math Global Final SMGF 2023។ https://www.facebook.com/share/18c6bUk3AE/?mibextid=LQQJ4d