(ភ្នំពេញ)៖ មុនឆ្នាំថ្មី២០២៥ ចូលមកដល់ បុរី ប៉េង ហួត បានត្រៀមបើកលក់ជាផ្លូវការនូវគម្រោងដ៏ថ្មីសន្លាងមួយ ដោយសារតែមានសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនជាច្រើន គឺគម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ២។

កម្មវិធីបើកលក់ជាផ្លូវការ ដែលមិនគួរខកខាននេះ នឹងប្រព្រឹត្តទៅនៅក្នុងថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅផ្ទះគំរូវីឡា ឃីង ហ្គ្រេន ក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម ខណ្ឌច្បារអំពៅ។ សម្រាប់លោកអ្នកដែលមានបំណងចង់ទិញគេហដ្ឋាន នាពេលចុងឆ្នាំនេះ គឺដឹងតែត្រូវម៉ាច់តែម្តង។

ក្នុងកម្មវិធីនេះ លោកអ្នកនឹងទទួលបានការផ្តល់ជូនកាដូ ប្រូម៉ូសិនឈុតធំចុងឆ្នាំ ឱកាសចំណេញមិនធ្លាប់មាន។ បន្ថែមពីនេះ លោកអ្នកក៏អាចជ្រើសរើសប្រភេទផ្ទះ និងទីតាំងបានមុនគេ ទទួលបានតម្លៃដំបូងដែលល្អបំផុត និងជាពិសេសអាចស្នើរបន្ថែមទំហំដី ទៅតាមតម្រូវការទៀតផង។

សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ! ការអញ្ជើញចូលរួមកម្មវិធី លោកអ្នកក៏អាចទទួលបានបទពិសោធន៍នៃការទស្សនាផ្ទះគំរូពិតនៃវីឡាម៉ូតថ្មីៗចុងក្រោយភ្លាមៗ ស្ដាប់ការធ្វើបទបង្ហាញអំពីប្រភេទផ្ទះក្នុងគម្រោងថ្មី អេកូ ប៉ូលី ២ និងអាចសាកសួរព័ត៌មានពីគ្រប់ប្រភេទផ្ទះរបស់បុរី ប៉េង ហួត ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមទំនាក់ទំនងមកកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬទំនាក់ទំនងតាមទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ៕