(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Xiaomi បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​រថយន្ត​អគ្គិសនី (EV) ម៉ូដែល​បន្ទាប់​របស់​ខ្លួន​គឺ YU7 ដែល​គ្រោង​នឹង​ចេញ​លក់នៅ​ពាក់​កណ្តាល​ឆ្នាំ ២០២៥ ជា​ពិសេស​នៅ​អំឡុង​ខែ​មិថុនា ដល់​ខែ​កក្កដាខាងមុខនេះ។ នេះបើយោងតាមការចុះបញ្ជី MIIT និងចេញផ្សាយដោយ ArenaEV។

យោងតាមការចុះបញ្ជី MIIT ត្រូវបានគេរំពឹងថា រថយន្តអគ្កិសនីម៉ូដែលថ្មីនេះ នឹងត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រូនិចចំនួនពីរ ដែលរួមបញ្ចូលគ្នាកម្លាំង 508 kW ក្នុងនោះម៉ូទ័រខាងមុខមានកម្លាំង 220 kW ខណៈពេលដែលម៉ូទ័រខាងក្រោយនឹងមាន 288 kw អាចរត់បានល្បឿន 253 km/h។ យ៉ាងណាជុំវិញព័ត៌មានលម្អិតទាក់ទិននឹងរថយន្តនេះ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែត្រូវបានប្រភពបង្ហើបថា នឹងប្រើប្រាស់អាគុយលីចូម-អ៊ីយ៉ុងដែលមានប្រភពមកពី CATL។

គួរជម្រាបថា រថយន្តអគ្គិសនី YU7 មានប្រវែង 4,999 mm, ទទឹង 1,996 mm, កំពស់ 1,600 mm (មីលីម៉ែត្រ) និងទម្ងន់ 2,405 kg ខណៈដែលរូបរាងឌីហ្សាញវិញគឺ មានលក្ខណៈស្រដៀងគ្នានឹងរថយន្ត SU7៕