(មេនឆេស្ទើ)៖ ក្រុមជើងឯកលីគអង់គ្លេស Manchester City មានកីឡាកររបស់ខ្លួនចំនួន ៤នាក់ បានស្ថិតក្នុងជម្រើស ១១នាក់ល្អបំផុតរបស់សហព័ន្ធ FIfpro ប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករទាំង ៤រូបនោះមានរួមមាន អ្នកចាំទី Ederson ខ្សែបម្រើ Kevin de Bruyne ខ្សែប្រយុទ្ធ Erling Haaland និងម្ចាស់ពាន Ballon dÓr 2024 គឺខ្សែការពារ Rodri ដែលបានរួមចែកជួយមេឃខៀវឈ្នះជើងឯក Premier League 2023-2024 កន្លងទៅ។
យ៉ាងណាក៏ដោយ នេះជាលើកដំបូងសម្រាប់ Rodri ដែលស្ថិតក្នុងបញ្ជី Fifpro men’s World XI គ្រាដែល superstar របស់អាហ្សង់ទីន គឺខ្សែប្រយុទ្ធ Lionel Messi ដែលបានចាកចេញពីក្លិបបារាំង Paris Saint-Germain ទៅចូលរួមជាមួយ Inter Miami FC នាខែកក្កដា ឆ្នាំ២០២៣ ពុំមានឈ្មោះជាលើកដំបូងទៅវិញ គិតចាប់តាំងពីឆ្នាំ២០០៦ មក។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង ១១នាក់ល្អបំផុតដែលចម្រាញ់ដោយ FIfpro ជាមួយនឹងទម្រង់លេង ៣-៤-៣
អ្នកចាំទី៖ Ederson។
ខ្សែការពារ៖ Dani Carvajal, Virgil van Dijk និង Antonio Rudiger។
ខ្សែបម្រើ៖ Jude Bellingham, Kevin de Bruyne, Toni Kroos និង Rodri។
ខ្សែប្រយុទ្ធ៖ Erling Haaland, Kylian Mbappe និង Vinicius Jr៕