(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់អន្តរទ្វីប Club World Cup ជំនាន់ថ្មី ដែលបង្កើនពី ៧ក្រុម ឡើងដល់ ៣២ក្រុមនាឆ្នាំ២០២៥ ខាងមុខនោះ ត្រូវបានចាប់ឆ្នោតបែងចែកពូលរួចរាល់ហើយនាយប់មិញនេះ ស្ថិតក្រោមការគ្រប់គ្រង និងរៀបចំដោយសហព័ន្ធអន្តរជាតិ FIFA។
គួរបញ្ជាក់ផងថា កម្មវិធីដែលធ្លាប់ធ្វើជារៀងរាល់ឆ្នាំនេះដែរ នឹងបន្លាយធ្វើរៀងរាល់ ៤ឆ្នាំម្តង ដ្បិតលើកដំបូងនាឆ្នាំក្រោយនេះ នឹងរៀបចំឡើងនៅសហរដ្ឋអាមេរិក។
ក្នុងពិធីចាប់ឆ្នោតនោះដែរ លោក Gianni Infantino ក៏បានបង្ហាញរូបរាងពានថ្មី FIFA Club World Cup 2025 គ្រាដែល Manchester City ជាក្រុមការពារតំណែងជើងឯកដែលឈ្នះលើកដំបូងកាលឆ្នាំ២០២៣ ត្រូវប្រឈមមុខជាមួយ Juventus ដ្បិតក្រុមរបស់អង់គ្លេសមួយទៀតគឺ តោខៀវ Chelsea ត្រូវប៉ះក្រុមមកពីប្រេស៊ីល Flamengo លេងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។
ខាងក្រោមនេះជាពូលទាំង ៨ (A-H) ដែលមានរហូតដល់ ៣២ក្រុមមកពី ៦តំបន់រួមមាន៖
A: Palmeiras, FC Porto, Al Ahly និង Inter Miami
B: Paris Saint-Germain, Atletico Madrid, Botafogo និង Seattle Sounders
C: Bayern Munich, Aurckland City, Boca Juniors និង Benfica
D: Flamengo, Esperance Sportive de Tunisie, Chelsea និង Club Leon
E: River Plate, Urawa Red Diamonds, Monterrey, Inter Milan
F: Fluminense, Borussia Dortmund, Ulsan និង Mamelodi Sundowns
G: Manchester City, Wydad, Al Ain និង Juventus
H: Real Madrid, Al Hilal, Pachuca និង Salzburg៕