(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តព្រះវិហារហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកតារាចម្រៀងល្បីៗប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួង។
វត្តមានតារាចម្រៀងជាច្រើនរូបមានដូចជា តារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ខេម, លោក ខាន់ ជេមស៍, លោក គូម៉ា, លោក Tempo Tris, លោក សុវត្ថិ សិរីវុឌ្ឍ,កញ្ញា L-D-A, លោក ជុំ លីណូ, កញ្ញា អ៊ុក សុវណ្ណារី, កញ្ញា អេមមី, លោក Vin Trapz និងលោក លំ សុក្រិត និងវត្តមានតារាចម្រៀងលោក ខេមរៈ សិរីមន្ត។
ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី០៧-០៨ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលមានទីតាំងនៅដីឡូត៍ ភូមិដំណាក់ ឃុំកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង១១យប់។
ក្រៅពីការប្រគំតន្ត្រីរបស់តារាចម្រៀង ដែលបានរៀបរាប់ខាងលើ ក៏មានអមមកជាមួយការសម្ដែង Show ពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេស Sound ទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕