(ស៊ែប៊ី)៖ កីឡាករវាយកូនបាល់ឆ្នើម Novak Djokovic នឹងចូលរួមប្រកួតប្រជែងនៅព្រឹត្តិការណ៍វាយកូនបាល់(Tennis) Brisbane International មុនពេលរូបលោកបន្តការចាប់ផ្តើមការប្រជែងក្នុងកម្មវិធី Australia Open 2025 ដើម្បីដណ្តើមពានកម្រិត Grand Slam ឱ្យបានលើកទី២៥ ជាមួយការកើនដល់ ១០០ក្នុងអាជីព ។

សូមជម្រាបផងថា កម្មវិធី Brisbane International ជាការប្រកួតវាយកូនបាល់កម្រិតកីឡាករអាជីពដែលត្រូវបានបង្លើតឡើងកាលឆ្នាំ២០០៩ ដោយសមាគមន៍កីឡាវាយកូនបាល់អូស្ត្រាលី ជាមួយកម្មវិធីប្រកួតមានកម្រិត WTA 500 និងការប្រកួត ATP 250 ។

Novak Djokovic សញ្ជាតិស៊ែប៊ីមានវ័យ ៣៧ឆ្នាំ ជាកីឡាករវាយកូនបាល់មួយរូបដែលឈ្នះពានរង្វាន់ពីកម្មវិធី Australia Open បានចំនួន ១០លើក ដែលលោកបានកំពុងកាន់កំណត់ត្រាស្មើជាមួយអតីតកីឡាការិនីឆ្នើមអូស្ត្រាលី គឺលោកស្រី Margaret Court ដែលឈ្នះពានកម្រិត Grand Slam បានចំនួន ២៤លើកស្មើគ្នា ។

ខណៈនេះជាការបន្តស្វែងរកបន្ថែមរបស់បុរសសញ្ជាតិស៊ែប៊ី ដែលកំពុងឈរលេខរៀងទី៧ លើពិភពលោក បន្ទាប់ពីការបរាជ័យក្នុងការបន្ថែមពានកម្រិត Grand Slam របស់លោកកាលពីឆ្នាំ២០២៤ ។ ដ្បិតបច្ចុប្បន្ននេះជាការសម្លឹងរកពានទី១០០ របស់ Novak Djokovic ជាបុគ្គលទី៣ ដែលឈ្នះពានរង្វាន់សរុប ៩៩ពាន ពីកម្មវិធីទាំងអស់ដែលបានចូលរួម ។

បញ្ជាក់ផងថា កម្មវិធីវាយកូនបាល់ Brisbane International 2024-2025 និងចាប់ផ្តើមលេងពីថ្ងៃទី២៩ ខែធ្នូ រហូតដល់ថ្ងៃទី០៥ ខែមករា ខណៈព្រឹត្តិការណ៍ Australian Open គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅទីលាន Melbourne Park ៕